ក្រៅពីការពង្រីក និង វិវត្តន៍ថាមពល របស់វាពីមួយថ្ងៃទៅមួយថ្ងៃ ចក្រវាឡនៅតែបន្តភាព ភ្នាក់ផ្អើល និង មន្ទិលសង្ស័យដល់ក្រុម តារាវិទូក្នុងការសិក្សាស្រាវជ្រាវ ។ ដោយឡែកខាងក្រោមនេះ គឺជាការពិតដ៏គួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ជាងគេបំផុត របស់ចក្រវាឡ ។
ចក្រវាឡមានវ័យចំណាស់ខ្លាំង ចក្រវាឡបានចាប់ផ្តើមឡើង នៅក្នុងសម័យដំបូងគេបង្អស់ ដែលត្រូវបានគេហៅថា សម័យ Big Bang ( ០ឆ្នាំ) ហើយចក្រវាឡត្រូវបានគេប៉ាន់ស្មានថា មានអាយុកាល ១៣.៧ ពាន់លានឆ្នាំ ។
ចក្រវាឡពោរពេញដោយវត្ថុមិន អាចមើលឃើញ ចក្រវាឡត្រូវបានបង្កើតឡើង ដោយវត្ថុដែលមិនអាចមើលឃើញ ឬ វត្ថុដែលពិបាកនឹងឃើញ។ តាមការពិត ក្រុមផ្កាយ ភព និង កាឡាក់ស៊ី ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តមើលឃើញ គឺគ្រាន់តែជាចំនែក៤ភាគរយប៉ុណ្ណោះនៃចក្រវាឡ ។ ដោយឡែក ៩៦ភាគរយទៀត សុទ្ធតែជាវត្ថុតដែលមិនអាចមើលឃើញ និងពិបាកក្នុងការសិក្សាស្រាវជ្រាវ ដែលត្រូវបានគេហើយថា “ថាមពលងងឹត” ។ ទោះបីជាយ៉ាងណាក្តី ក្រុមតារាវិទូក៏នៅតែអាចសិក្សាអំពីចក្រវាឡបាន ដោយសារកម្លាំងទំនាញរបស់វា ។
ចក្រវាឡមានទំហំកាន់តែធំជាងមុន នៅក្នុងឆ្នាំ ១៩២០ តារាវិទូម្នាក់ឈ្មោះ Edwin Hubble បានសិក្សាស្រាវជ្រាវឃើញថា ចក្រវាឡមិនស្ថិតឋេរនោះឡើយ ផ្ទុយទៅវិញវាអាចនឹងពង្រីកខ្លួនរបស់វាបន្ដិចម្តងៗ តាមរយៈកម្លាំងទំនាះរបស់វា ។
ចក្រវាឡអាចមានរាងរាបស្មើ រូបរាងរបស់ចក្រវាឡ ត្រូវបានជះឥទ្ធិពលដោយ កម្លាំងទំនាញ និងអត្រា នៃការផ្ទុះឡើងរបស់វា ។ ជាក់ស្តែង ប្រសិនបើដង់ស៊ីតេ នៃចក្រវាឡមានកំរិតលើស នៃកំរិតជាក់លាក់ណាមួយ នោះចក្រវាឡនឹងមានរាងរាបស្មើ។