បច្ចេកវិទ្យា

បិទមិនបានមួយថ្ងៃផង TikTok ដំណើរការឡើងវិញហើយ នៅទឹកដីអាមេរិក ដោយសារ ឥទ្ធិពល លោក Donald Trump

កម្មវិធីបណ្តាញសង្គម TikTok បានដំណើរការប្រព័ន្ធ sever របស់ខ្លួនឡើងវិញ ហើយ នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីបានបិទ មួយពេលខ្លី ។ ការដំណើរការប្រព័ន្ធ server ឡើងវិញនេះ គឺធ្វើឡើង បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត Donald Trump បានប្រកាសថា លោកនឹងអនុញ្ញាតឱ្យ កម្មវិធី បណ្តាញសង្គមនេះ ដំណើរការឡើងវិញ នៅពេលដែលលោកចូលកាន់តំណែង ក្នុងសេតវិមាន នៅក្នុងថ្ងៃច័ន្ទ នេះ។

លោក Donald Trump បាននិយាយថា “និយាយឱ្យស្មោះត្រង់ទៅ គឺយើងមិនមានជម្រើសអ្វីផ្សេង ក្រៅពីសង្គ្រោះកម្មវិធី TikTok ឱ្យបន្តរស់រានមានជីវិត ក្នុងទឹកដីសហរដ្ឋអាមេរិក។” នាពេលបច្ចុប្បន្ននេះ កម្មវិធីបណ្តាញសង្គម TikTok មានជនជាតិអាមេរិក កំពុងប្រើប្រាស់ប្រមាណ ១៧០ លាននាក់។

TikTok បានប្រកាសបន្ទាប់ពីខ្លួនបានបើកដំណើរការ server របស់ខ្លួនឡើងវិញថា “ដោយសារតែឥទ្ធិពលរបស់ លោក ប្រធានាធិបតី Donald Trump ពេលនេះ TikTok បានត្រឡប់មកវិញហើយ នៅអាមេរិក។”

គួរឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ម្សិលមិញ នេះ កម្មវិធី TikTok បានផ្អាកដំណើរនៅក្នុងទឹកដី សហរដ្ឋអាមេរិក ដែលអនុវត្តតាមច្បាប់ ដែលបានចូលជាធរមាន ស្តីអំពី ការគំរាមកំហែង ផ្នែកសន្តិសុខជាតិ៕

Most Popular

To Top