កីឡា

ក្រុមអត្តពលិក ចំបាប់ចំនួន ១១២ នាក់ ចូលរួមការប្រកួតកីឡាចំបាប់ សម័យ-បុរាណ ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំ ឆ្នាំ២០២៤

ភ្នំពេញ ៖ ការរៀបចំការប្រកួតកីឡាចំបាប់ សម័យ-បុរាណ ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំ ឆ្នាំ២០២៤ មាន ប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករ -កីឡាការិនីចំបាប់ចំនួន ១១២ នាក់ ចូលរួមការប្រកួតឆ្នាំនេះ ការប្រកួតឡើង ដោយសហព័ន្ធ កីឡាចំបាប់កម្ពុជា នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ក្រុមកីឡាករ-កីឡាការិនីចំបាប់ចំនួន ៨៦ នាក់មកពីក្លិប និងសមាគមចំនួន ១៤ ក្នុងនោះកីឡាករចំនួន ៥៨ នាក់ និងកីឡាការិនី ២៨ នាក់ រួមមានសមាគមកីឡាចំបាប់ ក្រសួងមហាផ្ទៃ ក្លិបកីឡាចំបាប់ គិរី បារមី ដំរីមានរិទ្ធ (ខេត្តកំពង់ឆ្នាំង) ក្លិបកីឡាចំបាប់ ឬទ្ធិ សែន (ខេត្តកំពង់ឆ្នាំង) ក្លិបកីឡាចំបាប់ ប្រយ៉ាប មានរិទ្ធ (ខេត្តកំពង់ឆ្នាំង) និងក្លិបកីឡាចំបាប់ យាយាទ្រីងមានរិទ្ធ(ខេត្តកំពង់ឆ្នាំង) ។

ក្លិបកីឡាចំបាប់ តាគប់មានរិទ្ធិ ក្លិបកីឡាចំបាប់ ឃ្លាំងមឿន (ខេត្តពោធិ៍សាត់) ក្លិបកីឡាចំបាប់ ព្រះធាតុ (ខេត្តពោធិ៍សាត់) ក្លិបកីឡាចំបាប់ខេត្តកណ្តាល ក្លិបកីឡាចំបាប់ បក្សីចាំក្រុង ក្លិបកីឡាចំបាប់ បារមី មេទ័ពឯក (ខេត្តកណ្តាល) ក្លិបកីឡាចំបាប់ គីរី និងក្លិបកីឡាចំបាប់ ព្រៃវែង ។

យោងតាមបទបញ្ជាការប្រកួតកីឡាចំបាប់ពិភពលោក (UWW) សហព័ន្ធកីឡាចំបាប់កម្ពុជាបានបែងចែក និងវិញ្ញាសាដូចជាចំបាប់សម័យគឺចំបាប់សេរីបុរស ៖ ប្រភេទទម្ងន់ក្រោម ៦១ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម និងប្រភេទទម្ងន់ ៨០ គីឡូក្រាមឡើង រីឯកចំបាប់សេរីនារី៖ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម និងប្រភេទទម្ងន់ ៥៧ គីឡូក្រាមឡើង ។

ដោយឡែកវិញញាសាចំបាប់ក្រិចកូរ៉ូមាំង៖ប្រភេទទម្ងន់ក្រោម ៧២ គីឡូក្រាម និងប្រភេទទម្ងន់ ៨០ គីឡូក្រាមឡើង។ ចំបាប់បុរាណខ្មែរគឺវិញ្ញាសាចំបាប់បុរាណបុរស ៖ ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម ប្រភេទទម្ងន់ ៧០ឡើង គីឡូក្រាម ៕
ដោយ៖លី ភីលីព

Most Popular

To Top