កីឡា

ខេត្តកណ្តាលប្រកាស ការប្រកួតកីឡា បាល់ទាត់យុវជនក្រោម ១៨ ឆ្នាំ ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥

ខេត្តកណ្តាល ៖ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានប្រកាសបើកការ ប្រកួតកីឡាបាល់ទាត់ យុវជនក្រោម ១៨ ឆ្នាំជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំ ឆ្នាំ២០២៥ រយៈពេល ៥ ថ្ងៃ ដែលចាប់ពីថ្ងៃទី២៤ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្តិ នៅតាមទីលាន បាល់ទាត់ខេត្តវិទ្យាល័យ នៅក្រុងតាខ្មៅ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងឆ្នើមប្រចាំខេត្ត។

លោក ពៅ វណ្ណា ប្រធានការិយាល័យ អប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាបាល់ទាត់យុវជនក្រោម ១៨ ឆ្នាំ ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ គឺជាការប្រកួត មួយ ដើម្បីជ្រើសរើសកីឡាករ ប្រភេទកីឡាបាល់ទាត់ នេះសម្រាប់ត្រៀម ចូលរួមការប្រកួតកីឡា កម្រិតថ្នាក់ជាតិទូទំាងប្រទេស។

លោកបានបន្តថា ការប្រកួតកីឡា បាល់ទាត់នេះ ជាឱកាសមួយសម្រាប់កីឡាករ សាកល្បងសមត្ថភាព បច្ចេកទេស ទេពកោសល្យ និង ជំនាញវិជ្ជាជីវៈ របស់ខ្លួន ។ ព្រឹត្តិការណ៍កីឡានេះ ក៏បានរួមចំណែកដល់ការបង្កើន មូលធនសង្គម និងការសម្រេចបាន សុខដុមនីយកម្មក្នុងសង្គមជាតិ ស្របពេលប្រទេសកម្ពុជាយើង ត្រៀមឆ្ពោះទៅកាន់ព្រឹត្តិការណ៍ការប្រកួតកីឡា យុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។

ការប្រកួតឆ្នាំមាន ១៤ ក្រុម គឺ ក្រុមបាល់ទាត់ យុវជនព្រែកត្នោត ក្រុមបាល់ទាត់ តាខ្មៅសុ្រកយើង ក្រុមបាល់ទាត់ បក្សក្រហម ក្រុមបាល់ទាត់ វិទ្យាល័យ សេរីភាព ក្រុមបាល់ទាត់យុវជន វត្តសិរីបន្ទាយដែក ក្រុមបាល់ទាត់ វិទ្យាល័យជ័យវរ្ម័នទី ៧ កើត ក្រុមបាល់ទាត់ វិទ្យាល័យជ័យវរ្ម័នទី៧ លិច ក្រុមបាល់ទាត់ ស្អាងយើងស្អាត និងក្រុមបាល់ទាត់ សាលារៀន វត្តបញ្ញាវ័ន្តខ្មែរ ក្រុមបាល់ទាត់ ។

ក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់តាក្តុល (ខេត្តកណ្តាល) ក្រុមបាល់ទាត់ វិទ្យាល័យ ពាមរាំង ក្រុមបាល់ទាត់ វិទ្យាល័យ ព្រែកក្លែង ក្រុមបាល់ទាត់ យុវជន សុ្រកមុខកំពូល និងក្រុមបាល់ទាត់ រដ្ឋបាលឃុំកំពុងស្វាយ៕

Most Popular

To Top