ព័ត៌មានអន្តរជាតិ

ហេតុការណ៍ឆាបឆេះសណ្ឋាគារ ជិះស្គីកំសាន្តមួយកន្លែងនៅប្រទេសតួគី ស្លាប់មនុស្សយ៉ាងហោចណាស់ ៧៦នាក់របួស ៥០នាក់

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសទួរគីបាននិយាយកាលពីថ្ងៃអង្គារថា ហេតុការណ៍ភ្លើងឆាបឆេះនៅសណ្ឋាគាររមណីយដ្ឋានជិះស្គីមួយ នៅភាគពាយ័ព្យប្រទេសតួគីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៦នាក់ និងជាង ៥០នាក់បានរងរបួសផងដែរ។

ប្រភពដដែលបានសរសេរទៀតថាអគ្គីភ័យបានឆាបឆេះនៅព្រឹកព្រលឹមនៅឯសណ្ឋាគារ Grand Kartal ក្នុងរមណីយដ្ឋានជិះស្គី Kartalkaya ដែលជាទិសដៅកំសាន្តនៅរដូវរងាដ៏ពេញនិយមនៅក្នុងខេត្ត Bolu ។

យោងតាមរដ្ឋមន្ត្រីលោក Ali Yerlikaya អគ្គីភ័យបានចាប់ផ្តើមនៅជាន់ភោជនីយដ្ឋាននៃសណ្ឋាគារកម្ពស់១២ ជាន់ប្រហែលម៉ោង ៣និង ៣០ នាទីព្រឹក ហើយឆេះអស់រយៈពេល ៤៥នាទីទើបក្រុមការងារពន្លត់អគ្គិសភ័យអាចធ្វើដំណើរមកដល់ទិតាំងកើតហេតុប៉ុន្តែ អណ្តាតភ្លើង​​បាន​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ដោយសារតែអគារភាគច្រើនគឺបានកសាងឡើងដោយសាច់ឈើសុទ្ធស្ទើរ ១០០ភាគរយ។

សាក្សី​បាន​រាយការណ៍​ថា​ឃើញ​ផ្សែង​ខ្មៅ​ហុយ​ពេញ​សណ្ឋាគារ​ ១៦១​បន្ទប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​នាទី ដោយ​បង្ខំ​ភ្ញៀវ​និង​បុគ្គលិក​រត់​ភៀស​ខ្លួន​ទាំង​ភ័យ​ខ្លាច។

លោក Yerlikaya បានប្រាប់អ្នកយកព័ត៌មានទៀតថា សណ្ឋាគារនេះកំពុងមានភ្ញៀវស្នាក់ចំនួន ២៣៨នាក់នៅពេលនោះ ដែលភាគច្រើនជាក្រុមគ្រួសារមកលេងកំឡុងពេលវិស្សមកាលសិក្សារយៈពេលពីរសប្តាហ៍ទូទាំងប្រទេស៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top