កីឡា

លោក សឹង្ហ ទុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់​ ចំពោះការរៀបចំ វគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកចៅក្រម អាជ្ញាកណ្ដាល កីឡាបញ្ចស៊ីឡាត់កម្រិតមូលដ្ឋាន ឆ្នាំ២០២៥

បន្ទាយមានជ័យ​ ៖ លោក សឹង្ហ ទុំ អនុប្រធានអចិន្ត្រៃយ៍ សហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា តំណាងឲ្យលោក សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្ដាល កីឡាបញ្ចស៊ីឡាត់កម្រិតមូលដ្ឋាន ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ ។

លោក សឹង្ហ ទុំ បានមានប្រសាសន៍ថា ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការ រៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្ដាល កីឡាបញ្ចស៊ីឡាត់កម្រិតមូលដ្ឋាន ឆ្នាំ២០២៥ ដំណើរការដោយរលូត និងជោគជ័យក្នុងរយៈពេលបីថ្ងៃនេះនឹងជាប្រវត្តិសាស្រ្ត លើកទី១ ដែលសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាយើង បានអញ្ជើញមន្ត្រីបច្ចេកទេស មកពីសហព័ន្ធកីឡាបញ្ចស៊ីឡាត់អន្តរជាតិ មកធ្វើការបណ្ដុះបណ្ដាល ដល់សិក្ខាកាមកម្ពុជា ។

ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល អនុស្សារណៈនៃការយោគយល់គ្នា (MoU) ស្តីពីការផ្លាស់ប្តូរការហ្វឹកហាត់រវាងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុនបញ្ចស៊ីឡាត់ របស់ប្រទេស ឥណ្ឌូណេស៊ី កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាប្រធាន សហព័ន្ធបញ្ចស៊ីឡាត់អន្តរជាតិ នៅវិមានសន្តិភាព និងក្រោមការដឹកនាំរបស់លោកសេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានសហព័ន្ធ បានធ្វើឲ្យកីឡាបញ្ចស៊ីឡាត់ សម្រេចបាននូវកិច្ចការងារ និងសមិទ្ធិផលល្អៗមួយចំនួនដូចជា ៖
ដណ្ដើមបានមេដាយមាស២គ្រឿង និងសំរិទ្ធ១០គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ រៀបចំមហាសន្និបាត អាណត្តិទី១ ឆ្នាំ២០២៤-ឆ្នាំ២០២៨ ដោយទទួលបានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។ រៀបចំការប្រកួតមិត្តភាពកីឡាបញ្ចស៊ីឡាត់វិញ្ញាសាប្រយុទ្ធ នៅកងពលតូចថ្មើរជើងលេខ៥១ ខេត្តបន្ទាយមានជ័យ ។

ទទួលបានការទទួលស្គាល់ជាសមាជិកពេញ សិទ្ធរបស់សហព័ន្ធកីឡាបញ្ចស៊ីឡាត់អន្តរជាតិ ហើយប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិកីឡាបញ្ចស៊ីឡាត់ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា លោកអនុប្រធានអចិន្ត្រៃយ បានបញ្ជាក់ថា ស្ថិតនៅក្នុងបរិការណ៍ការ កែទម្រង់អន្តរកាល គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពិជាមិនខ្វះបាន នូវការចូលរួមជាធាតុផ្សំគ្រប់ជ្រុង ដោយផ្អែកលើ បរិការណ៍ជាក់ស្តែង នៅក្នុងប្រទេស តំបន់ និងពិភពលោក ព្រមទំាងបទពិសោធន៍ នៃការអនុវត្ត ពីដំណាក់កាល កំណែទម្រង់មុនៗ ដោយសម្លឹងឆ្ពោះទៅមុខសម្រេច ឲ្យបាននូវគោលដៅ នៃការកសាងជាតិ ស្រប តាមចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៥០ ការអភិវឌ្ឍន៍វិស័យកីឡាបញ្ចស៊ីឡាត់នៅកម្ពុជាក៏ជាធាតុផ្សំមួយ ដ៏សំខាន់ផងដែរ ដែលក្នុងនោះ គោលដៅ របស់យើងចូលរួមជា មួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍វិស័យកីឡា បង្កើតធនធានមនុស្សសម្បូរបែប និងទាញចំណាប់អារម្មណ៍ យុវជន ឲ្យចាប់អារម្មណ៍លើសកម្មភាពកីឡា ដើម្បីជៀសឲ្យផុតពីអំពើអបាយមុខ និងពិសេសគ្រឿងញៀន ជាពិសេសការនាំកិត្តិយស មកជូនកម្ពុជា តាមរយៈការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ។

ខ្ញុំសង្ឃឹមជឿជាក់ថា បន្ទាប់ពីឆ្លង កាត់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់ និងក្លាយទៅជាគ្រូបង្វឹក ដែលមានទេពកោសល្យ ក្នុងការបណ្ដុះបណ្ដាលធនធានកីឡាករ កីឡាការិនី ឱ្យទទួលបានគុណផលលខ្ពស់ និងជាចៅក្រម អាជ្ញាកណ្ដាលដែលមានជំនាញច្បាស់លាស់ ក្នុងការវិនិច្ឆយ ដើម្បីឆ្ពោះទៅរៀបចំព្រឹត្តិការណ៍ការ ប្រកួតនានាទាំងក្នុងប្រទេស និងអន្តរជាតិ៕

Most Popular

To Top