កីឡា

Man UTD ពិចារណាចរចាកីឡាករ Mathys Tel ប៉ុន្តែក្នុងករណីលក់ Rashford និង Garnacho បានសម្រេចជាមុនសិន

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD អាចនឹងពិចារណាក្នុងការចូលរួមការប្រកួតប្រជែងដើម្បីចុះកុងត្រាកីឡាករ Mathys Tel ប៉ុន្តែវាគឺអាស្រ័យទៅលើថាតើក្លឹបអាចលក់កីឡាករ Rashford និង Garnacho បានជោគជ័យឬយ៉ាងណា។

កីឡាករយុវជនឆ្នើមរូបនេះបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Bayern Munich បន្ទាប់ពីបានផ្ទេរមកពីក្លឹប Rennes កាលពីឆ្នាំ២០២២ក្នុងតម្លៃខ្លួន២០លានផោន ប៉ុន្តែបែរជាបានសម្រេចចិត្តថានឹងចាកចេញពីក្លឹប ទៅវិញនៅមុនទីផ្សារដោះដូរបិទនៅរដូវកាលខណៈដែលមានក្លឹប ជាច្រើនកំពុងចាប់អារម្មណ៍រួមទាំងតោខៀវ Chelsea ផងដែរ។

បច្ចុប្បន្ន Man UTD នៅរងចាំមើលលក្ខខណ្ឌរបស់កីឡាករផង និងពិនិត្យមើលលក្ខខណ្ឌរបស់ខ្លួន ផងដែរចំពោះកីឡាករ Tel រូបនេះ។

រដូវកាលកន្លងមក Tel រកបាន១០គ្រាប់ ក្នុងការបង្ហាញខ្លួន៤១លើក និងជួយមិត្តរួមក្លឹបរកបាន៦គ្រាប់ផងដែរក្នុងនាមជាកីឡាករខ្សែប្រយុទ្ធប៉ុន្តែមក ទល់រដូវកាលនេះគាត់អាចមាន ឳកាសបង្ហាញខ្លួនត្រឹមតែ១៣ដង ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top