បរទេស ៖ យោងតាមការចេញផ្សាយរបស់ The Gola បានឲ្យដឹងថាកីឡាករ Jhon Duran នឹងអាចបង្ហាញខ្លួននៅលីគកំពូល Saudi Pro League ហើយបន្ទាប់ពីការយល់ព្រម លើតម្លៃខ្លួនប្រមាណជា៧៧លានអឺរ៉ូ ចូលរួមជាមួយនឹងក្លឹប Al Nassr។
ចាប់ផ្តើមរដូវកាលថ្មីនេះ Duran មិនសូវទទួលបាន ឳកាសបង្ហាញខ្លួននៅក្នុងការប្រកួតសម្រាប់ក្លឹប Aston Villa ឡើយដោយមិនអាចជំនួស តំណែងរបស់កីឡាករ ខ្សែប្រយុទ្ធ Ollie Watkins ឡើយ។
កីឡាករវ័យ២១ឆ្នាំ សញ្ជាតិកូឡំប៊ីរូបនេះ នឹងត្រូវធ្វើតេស្តសុខភាព នៅក្នុងទីក្រុងឡុងមុនការផ្ទេរជាផ្លូវការ ត្រូវបានធ្វើឡើងជាមួយនឹងកុងត្រា រយៈពេល៥ឆ្នាំកន្លះ។
ដំណឹងនេះ បានធ្វើឲ្យមនុស្សជាច្រើនជាពិសេសអ្នកគាំទ្រ របស់ខ្លួនមានការខកចិត្តយ៉ាងខ្លាំង ដោយលើកឡើងថាកីឡាករវ័យក្មេងបែបនេះ មិនគួរទំលាក់ចោលឳកាសក្នុងការប្រកួតនៅលីគកំពូល អឺរ៉ុបហើយចាប់យកអាជីពនៅអារ៉ាប់ទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី