ជំងឺរលាកស្រោមបេះដូង បង្កឲ្យមានការឈឺទ្រូង និងឡើងសីតុណ្ហភាពខ្ពស់ (គ្រុនក្តៅ) ។ វាមិនធ្ងន់ធ្ងរទេ ប៉ុន្តែ វាអាចបណ្តាលឲ្យមានផលវិបាកច្រើន ។ ចូរទទួលបានដំបូន្មាន វេជ្ជសាស្រ្ត ពីគ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកមានការ ឈឺទ្រូងញឹកញាប់ ។
សូមទៅជួបគ្រូពេទ្យ ឬមជ្ឈមណ្ឌលបេះដូងរបស់អ្នក ប្រសិនបើអ្នកឈឺទ្រូង ៖
១-ឈឺមុតស្រួច ឬចាក់ដោតខ្លាំង
២-កាន់តែធ្ងន់នៅពេលអ្នកដកដង្ហើមយ៉ាងជ្រៅ ឬគេងលក់
៣-ជួនកាល ការរលាកស្រោមបេះដូង អាចមានអារម្មណ៍ដូចជាឈឺចាប់ខ្លាំង ឬក៏វាអាចកើតឡើងបន្តិចម្តងៗ
៤-អ្នកក៏អាចមានអារម្មណ៍ថាក្តៅ និងញើស
៥-ដង្ហើមខ្លី ឈឺចាប់ ឈឺក្បាល ឬមិនសូវមានផាសុកាភាព។
ជារឿយៗ វាកើតឡើងបន្ទាប់ពីការបង្ករោគដោយវីរុស ដូចជាឈឺបំពង់ក ឬគ្រុនផ្តាសាយ។
ពេលទៅជួបគ្រូពេទ្យ គ្រូពេទ្យនឹងស្តាប់បេះដូងរបស់អ្នក (ការរលាកស្រោមបេះដូងអាចប្តូរសំលេងបាន)។
ដើម្បីបញ្ជាក់ពីជំងឺរលាកស្រោមបេះដូង គ្រូពេទ្យអាចនឹង ៖
៦-ធ្វើតេស្តឈាមខ្លះៗ
៧-ថតកាំរស្មីអ៊ិច អេឡិចត្រូនិក (ECG) ឬអេកូក្រូស្កាក្រាម នៅក្នុងមន្ទីរពេទ្យ ។
ការព្យាបាលជំងឺ រលាកស្រោមបេះដូង
អ្នកនឹងត្រូវបានចេញ វេជ្ជបញ្ជាជាថ្នាំ បំបាត់ការឈឺចាប់ និងថ្នាំប្រឆាំងនឹងការរលាក ហើយអ្នកគួរតែមាន អារម្មណ៍ល្អប្រសើរ ក្នុងរយៈពេលពី ១ ទៅ ២ សប្តាហ៍ ។
ការអង្គុយ ឬអោនទៅមុខ ក៏អាចជួយបន្ធូរការ ឈឺចាប់បានខ្លះដែរ ៕