យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹប Al Nassr បច្ចុប្បន្នកំពុងរៀបចំឯកសារ ដើម្បីសុំចរចានាំយក កីឡាករ Mateo Kovacic ដែលកំពុងលេង ឲ្យក្លឹប Man City នៅឡើយ។
អតីតកីឡាករ Real Madrid រូបនេះ ធ្លាប់លេងជាមួយនឹង CR7 មួយរយៈផងដែរកាលពីនៅអេស្បាញ និងត្រូវបានគេជឿជាក់ថា អាចក្លាយទៅជាកម្លាំង ដ៏សំខាន់ម្នាក់ទៀត មកជួយដល់ការងាររបស់ CR7 នៅ Al Nassr។
ទោះបីជាយ៉ាងណាក្តី សំណើរជាផ្លូវការ ណាមួយមិនទាន់ត្រូវបានធ្វើឡើង នោះទេខណៈដែល Man City ក៏មិនទាន់មានផែនការ ដើម្បីដាក់ឲ្យ Kovacic ចាកចេញនៅឡើយដែរ។
លទ្ធផលយ៉ាងណាក្តីប៉ុន្តែ Al Nassr បានត្រៀមកញ្ចប់លុយប្រមាណ ជា១៤០លានផោនរួចទៅហើយ ដើម្បីរៀបចំកីឡាករ ចំណូលថ្មីពីអង់គ្លេស ឲ្យបានមុនរដូវក្តៅនេះដូច្នេះ ក្លឹបកនៅមានគោលដៅ មួយចំនួនផ្សេងទៀតផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី