សុខភាព និង ផ្លូវភេទ

ដំបៅនៅប្រអប់ជើង ត្រូវថែទាំដូចម្តេច សម្រាប់អ្នកទឹកនោមផ្អែម?

ការកើតដំបៅនៅប្រអប់ជើង គឺជាដំបៅដែលច្រើន តែកើតមាន ជាញឹកញាប់ នៅខាងក្រោមម្រាមមេជើង ឬបាតកែងជើង លើអ្នកជំងឺទឹកនោមផ្អែម ជាពិសេសតែម្តង ។ ដើម្បីថែរក្សាប្រអប់ជើង ដែលមានដំបៅ យកល្អគួរតែព្យាយាម ធ្វើដូចខាងក្រោមនេះ ៖

-ចូរទៅជួបគ្រូពេទ្យ ដើម្បីពិគ្រោះអំពីដំបៅ ទោះបីជាវាមិនបង្កការឈឺ ចាប់ក៏ដោយ ដើម្បីការពារការបង្ករោគ និងផលវិបាកធ្ងន់ធ្ងរ

-ចូរសម្រាក និងកុំប្រើប្រអប់ជើងច្រើនពេក បើសិនជាអ្នកមានដំបៅហើយ

-ចូរប្រើស្បែកជើងពិសេស ឬការរុំកំបោបើសិនជាមាន ការណែនាំពីគ្រូពេទ្យ

-ចូរតាមដានជាតិស្ករ និងថែរក្សាវាឲ្យស្ថិតក្នុងកម្រិតធម្មតា

-បន្តការថែទាំប្រអប់ជើងដោយយកចិត្តទុកដាក់ ក្រោយពីដំបៅជាហើយ និង ពាក់ស្បែកជើងពិសេស ដែលផ្តល់ នូវការការពារល្អជាងមុន ៕
ដោយ ៖ ហង្ស សុបញ្ញា

Most Popular

To Top