ចក្រភពអង់គ្លេសៈ ក្រុមអ្នកស្រាវជ្រាវ ជនជាតិអង់គ្លេស និងអាល្លឺម៉ង់ បាននិយាយថា ការទទួលទានខ្លាញ់ត្រី
២ដងក្នុងមួយសប្តាហ៍មានអត្ថប្រយោជន៍ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ នៃការកើតជំងឺដាច់សសៃឈាមខួរក្បាល។
ទោះបីជាយ៉ាងណាក្តី ការសិក្សាដែលបានចេញផ្សាយ នៅក្នុងគេហទំព័រទស្សនាវដ្តីវិជ្ជា ពេទ្យរបស់ចក្រភពអង់គ្លេស
បាននិយាយថា ការទទួលថ្នាំដែលធ្វើពីខ្លាញ់ត្រី មិនអាចទទួលបានប្រសឹទ្ធភាព ល្អដូចជាការទទួលទាន ខ្លាញ់ត្រីស្រស់ឡើយ។
លោក Dr. Rajiv Chowdhury មកពីមហាវិទ្យាល័យខេមប្រ៊ីដ របស់ចក្រភពអង់គ្លេស ព្រមទាំងលោក Oscar H. Franco នៃមហាវិទ្យាល័យ Erasmus MC
Rotterdamរបស់ប្រទេសអាល្លឺម៉ង់ បាននិយាយថាការទទួលទានខ្លាញ់ត្រី និងអាស៊ីដខ្លាញ់ ដែលសំបូរទៅដោយ អាស៊ីតខ្លាញ់ អូមេហ្គា ៣ ជាប្រចាំ
អាចជួយកាត់បន្ថយគ្រោះថ្នាក់ នៃការកើតជំងឺបេះដូង និងជំងឺដាច់សសៃខួរក្បាលបានមួយភាគធំ។
ជាមួយគ្នានេះដែល ការសិក្សានេះ ក៏បានធ្វើតេសលើ អ្នកស្ម័គ្រចិត្តជិត ៨០០,០០០ នៅក្នុង១៥ប្រទេស ដោយក្រុមអ្នកស្រាវជ្រាវ បានធ្វើការពិសោធន៏ទំនាក់ទំនងរវាងការប្រើប្រាស់ខ្លាញ់ត្រីនៅក្នុងជីវភាពប្រចាំថ្ងៃ និង ស្ថានភាពសុខភាពរបស់ពួកគេ។
ដោយឡែកការសិក្សា ក៏បានបង្ហាញឲ្យឃើញថា អ្នកដែលបានបញ្ចូលខ្លាញ់ត្រី នៅក្នុងរបបអាហា ពួកគេអាចកាត់បន្ថយ គ្រោះថ្នាក់នៃការកើតជំងឺបេះដូង និងជំងឺដាច់សសៃខួរក្បាលពី ៦ ទៅ ១២ ភាគរយ ។
ដោយ៖ហង្ស សុបញ្ញា
