ភ្នំពេញ៖ អ្នកប្រដាល់ រឿម វណ្ណៈ ក្លិបអប់រំកាយកីឡា ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ប៉ះអ្នកប្រដាល់ថៃ Kolap Dam រីឯអ្នកប្រដាល់កម្ពុជាវ៉េន សុភ័ក្រ ក្លិបកងពលតូច ទ័ពពិសេសឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់ថៃ Loom Leng នៃការប្រកួតគុនខ្មែតខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៣,៥០គីឡូក្រាមនៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំ SEATV បានឲ្យដឹងថា អ្នកប្រដាល់ថៃ Kolap Dam ជាអ្នកប្រដាល់ដែលសម្បូរកលល្បិចគ្រាន់បើដែរ ហើយរូបគេមានរបៀបវ៉ៃរបស់គេ គឺវ៉ៃដោយមិនបង្ខំ គេវ៉ៃចេញមួយៗ តែច្បាសាំហើយវ៉ៃចេញភាគច្រើនចំគោលដៅបានល្អ ថែមទាំងប្រកួត៩០ដង ឈ្នះ៧៩ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដង។
ចំពោះអ្នកប្រដាល់ រឿម វណ្ណៈ មានសមត្ថភាពបច្ចេកទេសប្រដាល់កម្រិតស្មើ Kolap Dam មិនអាចមើលស្រាលបានឡើយ។ អ្នកប្រដាល់ល្អទាំងការការពារ ទាំងការវាយលុកតែជើងក្រោមរបស់ភារិទ្ធមិនជារឹងមាំនោះទេ តែ បន្ទាប់ពីគេព្យាយាមហ្វឹកហាត់ឡើងវិញនោះ គូប្រកួតក៏មិនងាយនឹងវាយប្រហារជើងគេបានឡើយ ព្រមទំាងប្រកួត៧៤លើក ឈ្នះ៦៣លើក ចាញ់១១លោក និងមិនដែរស្មើ ។
ចំណែកអ្នកប្រដាល់កម្ពុជាវ៉េន សុភ័ក្រ ក្លិបកងពលតូច ទ័ពពិសេសឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់ថៃ Loom Leng ។ អ្នកប្រដាល់ថៃល្អជាងមុនឆ្ងាយណាស់ ពិសេសក្បាច់ធាក់ល្អ មិនឲ្យចូលជិតឡើងជង្គង់បាន ចំពោះក្តីសង្ឃឹមជាអ្នកប្រដាល់ខ្លាចាស់ក្មេងពិបាកបង្ក្រាបអ្នកប្រដាល់ជើងចាស់បានមិនតិចនោះទេ ពីព្រោះ Loom Leng ជង្គង់ កណ្ដាប់ដៃកែង ស្នៀតទាត់សុទ្ធតែល្អ និង រហ័ស ។ Loom Leng ប្រកួតចំនួន១០១លើក វាយឈ្នះ៨៥ លើក ចាញ់១៥លើក និងស្មើ០១លើក។
ដោយឡែកវ៉េន សុភ័ក្រ មួយរយៈចុងក្រោយ នេះ គេក៏មានការរីកចម្រើនដែរ ហើយរបៀបវាយរបស់គេ ក៏នៅតែល្អ និងនៅរហ័ស ហើយ កម្លាំង និងទឹកចិត្តរបស់គេក៏ធំដែរ។ វ៉េន សុភ័ក្រ ប្រកួត៩២លើក ឈ្នះ៦៩លើក ចាញ់២២ លើក និងស្មើ០១លើក៕ ដោយ៖លី ភីលីព