ភ្នំពេញ៖សហព័ន្ធកីឡារាំកម្ពុជា បានសេចក្តីប្រកាស ការប្រកួតកីឡារាំជ្រើសររើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២៤ របស់ខ្លួនជាផ្លូវការ ដែលមានរយៈពេល ២ ចាប់ពីថ្ងៃទី ២០-២១ ខែ កុម្ភៈ ឆ្នាំ ២០២៥ នៅសាល Angkor- Kizuna Hall នៃមជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា -ជប៉ុន នៅបរិវេណសាកលវិទ្យា ល័យភូមិន្ទភ្នំពេញ ។
ក្រោមគម្រោងថវិកាគាំទ្រប្រចាំឆ្នាំ២០២៤ របស់ក្រសួង អប់រំយុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍកីឡាជាតិ សហព័ន្ធកីឡារាំកម្ពុជា រៀបចំការ ប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ ចាប់ពីថ្ងៃទី ២០-២១ ខែ កុម្ភៈ ឆ្នាំ ២០២៥ នៅសាល Angkor- Kizuna Hall នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនដែល មាន១៥ វិញ្ញាសា Latin Dance និងStandard Dance ដែលត្រូវប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤។
ចំពោះក្លឹប សមាគម និងសាធារណជន ស្នេហាវិស័យកីឡារាំអាចការទទួលពាក្យ ចូលរួមប្រកួតចាប់ពីថ្ងៃផ្សាយ ដំណឹងនេះតទៅរហូតដល់ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ នៅទីស្នាក់ការសហព័ន្ធកីឡារាំកម្ពុជា នៅពហុកីឡដ្ឋានជាតិ៕