ព្រឹត្តិការណ៍

ការសិក្សាបង្ហាញថា ទិន្នន័យប្រព័ន្ធផ្សព្វផ្សាយសង្គម ជាប្រភពនៃការស៊ើបការណ៍យោធា សម្រាប់វិមានក្រឹមឡាំង ក្នុងជម្លោះឆ្នាំ ២០១៤

វិមានក្រឹមឡាំង៖ ការសិក្សាមួយបានរកឃើញថា អ្នកវិភាគវិមានក្រឹមឡាំង អាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ Twitter ជាប្រភពនៃការស៊ើបការណ៍យោធា ដើម្បីជូនដំណឹងដល់សកម្មភាព របស់ពួកគេនៅក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែនកាលឆ្នាំ ២០១៤ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។

អ្នកជំនាញនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាបានបង្ហាញថា Twitter ដែលកំណត់ទីតាំង ដោយប្រជាជនអ៊ុយក្រែន អាចត្រូវបានគេប្រើ ដើម្បីគូសបង្ហាញពីអារម្មណ៍ឆ្ពោះទៅរក ប្រទេសរុស្ស៊ីក្នុងពេលវេលាជាក់ស្តែង។ ផែនទីដែលពួកគេបានធ្វើពីតំបន់ ដោយគាំទ្រវិមានក្រឹមឡាំង បានប្រែទៅជាមានភាពស្រដៀងគ្នា ទៅនឹងតំបន់ជាក់ស្តែង ដែលប្រទេសរុស្ស៊ីបានបញ្ជូន កងកម្លាំងពិសេសរបស់ខ្លួន។

ជាពិសេសនេះរួមបញ្ចូលទាំងតំបន់គ្រីមៀ និងតំបន់នានានៅចុងបូព៌ានៃប្រទេសអ៊ុយក្រែន គឺជាកន្លែងដែលកម្លាំងចូលនឹងត្រូវបានគេមើលឃើញថា ភាគច្រើនជាអ្នករំដោះ។ ផ្ទុយមកវិញទិន្នន័យក៏អាចបង្ហាញពីតំបន់ទាំងនោះដែលកម្លាំងបញ្ជូននឹងនាំទៅរកភាពធន់ខ្ពស់ គ្រោះថ្នាក់ និងការចំណាយដែលត្រូវគ្នា។

ក្រុមនេះសង្កត់ធ្ងន់ថាពួកគេមិនបង្ហាញភស្តុតាងថា វិមានក្រឹមឡាំងបានប្រើ Twitter ដើម្បីណែនាំយុទ្ធសាស្ត្រអ៊ុយក្រែនរបស់ពួកគេទេ ប៉ុន្តែមានតែវិធីសាស្រ្តដែលអាចអនុវត្តបាន ចំណែកលទ្ធផលបានបង្ហាញពីរបៀបដែលប្រព័ន្ធផ្សព្វផ្សាយសង្គមអាចធ្វើឲ្យបែកខ្ញែក “ពពុះគំនិត” ហើយលើសពីនេះទៀតវិធីទាំងនេះអាចត្រូវបានគេប្រើប្រាស់ដើម្បីធ្វើការសម្រេចចិត្តពីវិបត្តិ។

ជម្លោះរុស្ស៊ី – អ៊ុយក្រែនបានចាប់ផ្តើមបន្ទាប់ពីមានបដិវត្តមួយបានមើលឃើញការផ្តួលរំលំរដ្ឋាភិបាលអ៊ុយក្រែន និងការទម្លាក់ប្រធានាធិបតីជាប់ឆ្នោត គឺលោក Viktor Yanukovych ដែលបានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០១៣ ។

ក្រុមអ្នកតវ៉ាដែលបានឡើងកាន់អំណាចនៅអ៊ុយក្រែន បានជំទាស់ទៅនឹងការព្យួរសមាគម ដែលបានគ្រោងទុក ជាមួយសហគមន៍អ៊ឺរ៉ុប ដើម្បីឲ្យមានទំនាក់ទំនង កាន់តែជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី៕ ដោយ៖លី ភីលីព

Most Popular

To Top