ព្រឹត្តិការណ៍

ត្រូវឆ្កែខាំ គួរតែដោះស្រាយមុខ របួសបែបណា ទើបមិនឆ្លងជំងឺឆ្កែឆ្កួត?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញ អ្នកពីរបៀប ក្នុងការដោះស្រាយមុខ របួសដែលត្រូវបានឆ្កែខាំ ។ តើមានអ្វីខ្លះទៅ?
ប្រសិនជាអ្នកមិនប្រយ័ត្ន ហើយត្រូវបានឆ្កែខាំ ឬក្រញ៉ៅ អ្នកគួរតែប្រញាប់ យកទឹកសាប៊ូ ចំនួន២០%លាងសម្អាតមុខ របួសចុះឡើងច្រើនដង ។ បន្ទាប់មក អ្នកអាចចាក់អាកុលលាងចំនួន៧៥% ដើម្បីសម្លាប់មេរោគទាំងអស់ ។ បន្ទាប់មកទៀត អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត និង ឲ្យគ្រូពេទ្យចាត់ចែងមុខរបួសអ្នកផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ពេលដែលត្រូវឆ្កខាំ ព្រោះមេរោគអាចរត់ចូលរាងកាយ អ្នកយ៉ាងលឿន ដោយអាចនាំជំងឺ ដល់អ្នកគ្រប់ពេល បើអ្នកមិនដោះស្រាយ បានទាន់ពេល ៕

Most Popular

To Top