កីឡា

ប្រភេទកីឡា ចំបាប់ដាក់បញ្ជូល ការប្រកួតកីឡា សិស្ស បឋមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥

ភ្នំពេញ ៖ សហព័ន្ធកីឡាចំបាប់កម្ពុជា បានត្រៀមរួចជាស្រាច បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាបានសដាក់បញ្ជូល ប្រភេទកីឡាចំបាប់ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា សិស្សបឋមសិក្សា និងព្រឹត្តិការណ៍ការប្រកួតកីឡាមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ដោយការប្រកួតទំាងនេះ នឹងប្រពឹត្តនៅរាជធានីភ្នំពេញ នាខែឧសភា ឆ្នាំ២០២៥ ។

លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹក បានប្រាប់ឲ្យដឹងថា ឆ្នាំ២០២៥ នេះប្រភេទកីឡាចំបាប់ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាបានសដាក់បញ្ជូលប្រភេទកីឡាចំបាប់ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា សិស្សបឋមសិក្សា និងព្រឹត្តិការណ៍ការ ប្រកួតកីឡាមធ្យម សិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ លោករូប និងកីឡាករ-កីឡាការិនីពិតជាតិសប្បាយចិត្តខ្លាំង ។ រាល់ឆ្នាំកីឡាករ-កីឡាការិនីចំបាប់ធ្វើការ ប្រកួតតែជើងឯក និងការប្រកួតថ្នាល ប៉ុន្តែពួកគេអាចចូលរួមការ ប្រកួតកម្រិតព្រឹត្តិរណ៍ ទូទៅ ប្រទេសទំាងយុវជន និងពេលញវ័យ ។

លោកគ្រូបង្វឹកបានបន្តថា ការប្រកួតកីឡាសិស្សបឋមសិក្សាចាប់ផ្តើមពីថ្ងៃទី២ រហូតដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥ មាន ១៣ ប្រភេទកីឡា ៦៨ វិញ្ញាសារួមមានកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡាវាយសី កីឡាវាយកូនឃ្លីលើតុ កីឡាតេក្វាន់ដូ WT កីឡាតេក្វាន់ដូ ITF កីឡាប៉េតង់ កីឡាល្បុក្កតោ កីឡាហែលទឹក កីឡាគុនដាវ និងចំបាប់ ។

ចំណែកការប្រកួតកីឡាសិស្សមធ្យមសិក្សាវិញ ចាប់ផ្តើមពីថ្ងៃទី៦ រហូតដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៥ មាន ១៤ ប្រភេទកីឡា ១២៣ វិញ្ញាសារួមមានកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡាវាយសី កីឡាវាយកូនឃ្លីលើតុ កីឡាតេក្វាន់ដូ WT កីឡាតេក្វាន់ដូ ITF កីឡាប៉េតង់ កីឡាល្បុក្កតោ កីឡាហែលទឹក ការ៉ាតេ វ៉ូវីណាម និងចំបាប់ ។

លោកបានបញ្ជាក់ថា ការប្រកួតទំាង២ ខាងលើកលោកមានសង្ឃឹមថានឹងមានកីឡាករ-កីឡាការិនីចូលរួមច្រើនជាង ៦ រាជធានីខេត្ត និងក្រសួង ដោយសារការប្រកួតកីឡាចំបាប់ សម័យ-បុរាណ ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំ ឆ្នាំ២០២៤ មានសមាគមកីឡាចំបាប់ ក្រសួងមហាផ្ទៃ ក្លិបកីឡាចំបាប់ខេត្តកំពង់ឆ្នាំង ក្លិបកីឡាចំបាប់ ខេត្តពោធិ៍សាត់ ក្លិបកីឡាចំបាប់ខេត្តកណ្តាល ក្លិបកីឡាចំបាប់គីរី ភ្នំពេញ និងក្លិបកីឡាចំបាប់ព្រៃវែង ៕
ដោយ៖លី ភីលីព

Most Popular

To Top