ព័ត៌មានអន្តរជាតិ

ដើមកំណើតឈ្មោះផ្លែគីវី

harvard

អាកាសធាតុក្តៅផង ត្រជាក់ផង ប្រសិនបើបានទទួលទានផ្លែគីវី នឹងជួយឲ្យអ្នកមានអារម្មណ៍ត្រជាក់ក ស្រួល។

គីវី គឺជាផ្លែឈើដែលវាមានឈ្មោះកំណើតថា Chinese Gooseberry។ ភាគច្រើនវាសំបូរនៅប្រទេសណូវ៉ែលហ្សូឡង់ ប៉ុន្តែប្រជាជនដែលរស់នៅប្រទេសនេះ មិនសូវនិយមចូលចិត្តទទួលទានប៉ុន្មានឡើយ ដោយភាគច្រើនវាត្រូវបាននាំចេញទៅក្រៅប្រទេស។

ជាមួយគ្នានេះដែរ ដោយសារតែវាមានឈ្មោះវែងពេក ទើបក្រោយមកមានអ្នកជំនួយម្នាក់ នៅក្នុងប្រទេសនេះបានធ្វើការវិភាគថា ដោយសារតែ នៅក្នុងប្រទេសនេះសំបូរទៅដោយសត្វគីវី ទើបគាត់ដាក់ឈ្មោះផ្លែឈើនេះថា គីវីដែរទៅ។

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top