បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ អាមេរិក បានប្រកាសកាលពីថ្ងៃសុក្រថា ក្រសួងការបរទេស បានអនុម័តការ លក់យោធាទៅឱ្យអ៊ីស្រាអែល សរុបជាង ៧ ពាន់លានដុល្លារបន្ថែមទៀត ហើយនឹងផ្តល់គ្រាប់បែក និងមីស៊ីលរាប់ពាន់គ្រាប់។
កិច្ចព្រមព្រៀងលក់អាវុធ ចុងក្រោយនេះវាកើតឡើង ចំពេលមានកិច្ចព្រមព្រៀង បទឈប់បាញ់កម្រិតស្រាលមួយរវាង រដ្ឋាភិបាលយេរូសាឡឹម និងក្រុមហាម៉ាស ។

រំលឹកដែរថា កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក Donald Trump បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមាន។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមមួយ លោក Trump បានបង្ហើបអំពីផែនការនៃការកាន់កាប់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់ Gazaហើយ លោកក៏បានស្នើឱ្យមាន ការផ្លាស់ទីលំនៅ របស់ជនជាតិ ប៉ាឡេស្ទីននៅខាងក្រៅតំបន់ហ្គាហ្សាទៀតផង ដោយឲ្យរដ្ឋជិតខាងទាំង ឡាយនឹងត្រូវបង់ថ្លៃ ចំពោះកិច្ចការងារនេះ។
យោងតាមទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិហៅកាត់ថា DSCAសំណើលក់ដាច់ដោយឡែកពីរ ត្រូវបានបញ្ជូនទៅសភា កាលពីថ្ងៃសុក្រដែលក្នុងនោះ មួយគឺសម្រាប់ទំហំ៦,៧៥ពាន់លានដុល្លារនៃគ្រាប់រំសេវ ឧបករណ៍បង្ហាញផ្លូវនិងឧបករណ៍ពាក់ព័ន្ធផ្សេងទៀតហើយ ការចែកចាយនឹង ចាប់ផ្តើមនៅឆ្នាំនេះតែម្តង ៕
ប្រែសម្រួល៖ស៊ុនលី
