កីឡា

ក្រុមបាល់ទាត់ ពិធីករបាល់ទាត់ ប៉ះជាមួយក្រុមបាល់ទាត់គុនខ្មែរ នៃការប្រកួតបាល់ទាត់មនុស្សធម៌ ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត” នាថ្ងៃទី១៨ កុម្ភៈ

ភ្នំពេញ៖ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា លោករឿង សោភ័ណ្ឌ តំណាងលោក ខូវ ឆាយ ក្រុមបាល់ទាត់ គុនខ្មែរ និងប្រធានសព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម ចូលរួមពិធី សន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍ការប្រកួតបាល់ទាត់មនុស្សធម៌ ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត» ក្រោមអធិបតីភាពដ៏លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅភោជនីយដ្ឋានទន្លេសាបាក់ ។

លោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាថា មុនការប្រកួតចាប់ផ្តើមជាផ្លូវការនោះ នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមកីឡាករទំាង២ក្រុម នឹងនាំគ្នាធ្វើការ បរិច្ចាគឈាម នឹងចាប់ផ្តើមនៅវេលាម៉ោង ៧:៣០ នាទីព្រឹករហូតដល់ម៉ោង ៥:០០ នាទីល្ងាច ក្រៅពីកម្មវិធី បរិច្ចាគឈាម ក៏មានការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបាល់ទាត់ពិធីករបាល់ទាត់ ជាមួយ ក្រុមបាល់ទាត់គុនខ្មែរ ចាប់ពីម៉ោង ៦:០០ ល្ងាចតទៅ នៅមជ្ឈមណ្ឌលកីឡាកងយុទ្ធពលខេមរភូមិន្ទ (ស្តាតចាស់) នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដូចគ្នា។

លោកប្រធានចាត់ការទូទៅ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានបន្តថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មនុស្សធម៌ រវាងក្រុមពិធីករកីឡាកម្ពុជា និងបាល់ទាត់គុនខ្មែរ ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត” រវាងក្រុមបាល់ទាត់ពិធីករបាល់ទាត់ និងក្រុមបាល់ទាត់គុនខ្មែរធ្វើឡើង ដោយមានការចង្អុលបង្ហាញណែនាំ និងគាំទ្រដ៏ខ្ពស់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕

Most Popular

To Top