កីឡា

Barcelonaទទួលបានក្តីសង្ឃឹម ខណៈដែល Isak បង្ហើបអំពីបំណង ចូលរួមលីគអេស្បាញ

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona បានទទួលភ្លើងខៀវ ពីសំណាក់កីឡាករគោលដៅធំបំផុត របស់ក្លឹបគឺកីឡាករខ្សែប្រយុទ្ធ Alexander Isak សម្រាប់ការដោះដូរនារដូវក្តៅខាងមុខ។

ការប៉ុនប៉ងដណ្តើមកុងត្រារបស់កីឡាករ Isak ដោយ Barcelona សង្ឃឹមថាអាចយកឈ្នះជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ដែលកំពុងតាមចង់បាន Isak ដូចគ្នាហើយជឿជាក់ថា គាត់គឺជាគោលដៅដ៏មានសក្តានុពល ដើម្បីមកជំនួសតំណែងរបស់ខ្សែប្រយុទ្ធវ័យ ចំណាស់របស់ក្លឹប។

កីឡាករ Robert Lewandowski បច្ចុប្បន្នមានវ័យ៣៦ឆ្នាំហើយ ដែលទំនងជាមិនអាចបន្តកុងត្រាលេង បានយូរទៀតនោះទេជាមួយនឹងក្លឹប Barcelonaដូចនេះការចរចារវាងក្លឹបជាមួយនឹងភ្នាក់ងារកីឡាករ Isak គឺបានធ្វើឡើងរួចទៅហើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top