Event

ខ្មែរ ប៊ែវើរីជីស បើកភ្លើងខៀវ លើកស្ទួយវិស័យ​ដូរតន្ត្រី​កម្ពុជា​ឲ្យកាន់តែស៊ីជម្ពូរ​ពេញទំហឹង​ តាមរយៈ​​Digital Platform ថ្មី

ការ​ផ្ដួចផ្ដើម​​គំនិត បង្កើត​​ទស្សនីយ​ភាព​កម្សាន្ត​ ក្រោមចក្ខុវិស័យ​បង្កើន​ស្ទីល​នៃ​ភ្លេង ​ចម្រៀង ​រ៉េប រាប់តាំង​ពី​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​វត្តមាន​លើ​ឆាក ម៉ូដ បន្ថែម​ពី​លើ​សមត្ថភាព​ របស់​សិល្បៈករ សិល្បៈ​ការិនី  ​កម្ពុជា​ឲ្យ​ដល់​លំដាប់​ពិភពលោក ពេល​នេះ ទទួល​បាន​ការ​គាំទ្រ​ពេញទំហឹង​ពី​សំណាក់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លើ​ Digital Platform ថ្មី។

ទន្ទឹម​នឹង​ឧស្សាហកម្ម​តន្ត្រីកម្ពុជា​កាន់​តែ​រីកចម្រើន​និង​បោះជំហាន​ឈាន​ចូល​ដល់​របត់​ថ្មី​មួយ ​ជាមួយ​នឹង​វេទិកា​តន្ត្រីឯករាជ្យ បើក​ចំហ​សមត្ថភាព និង​ទេពកោសល្យ​អ្នក​សិល្បៈ​ថ្មីចាស់ ​ ពិសេស​ថ្នាល ជំនាន់​ក្រោយៗ ឲ្យ​កាន់តែ​សុះសាយ គុណភាព​កាន់​តែប្រសើរ​លើ​ឆាក​អន្តរជាតិ  ក្រុមហ៊ុន ​ខ្មែរ ប៊ែវើរីជីស​ បាន​ផ្តល់​សិទ្ធិផលិត​ដល់​ក្រុមហ៊ុន B-Talent បានផលិត និងបើកទំព័រ​ថ្មី​តាមរយៈ​វេទិកា Platform Digital គឺ​កម្មវិធី CAMBODIA SUPREME CLUB។

ជាក់ស្ដែង​វេទិកា CAMBODIA SUPREME CLUB រដូវ​កាល​ទី១ បាន​ចាប់​ផ្ដើម​ដំណើរការ​ហើយ ទាំង​ផលិត ទាំង​ការ​ចូលរួម​ពី​បណ្ដា​អ្នក​សិល្បៈ​ល្បីៗ មាន​ទេសពកោសល្យ និង​បេះដូង ព្រមទាំង​ឆន្ទៈ​ចង់​ឲ្យ​វេទិកា​តន្ត្រី​ឲ្យកាន់តែ​ល្អ ដល់​កម្រិត វិជ្ជមាន​បោះជំហាន​ឈាន​ឡើង​ ដើម្បី​ចលនា​ជ្រោមជ្រែង​ពេញ​ទំហឹង​ដល់​សិល្បករ​ឲ្យ​ជឿជាក់​និង​មាន​ភាព​ជាខ្លួនឯង។ មាតិកា​ឌីជីថល​ក្នុង​កម្មវិធី​​ ​CAMBODIA SUPREME CLUB ​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​កែលំអវត្តមាន​លើ​ឆាក ​ម៉ូដ ​និង​សិល្បៈ​តន្ត្រី បង្ហាញ​ចេញ​នូវ​ទេពកោសល្យ​ប្លែកៗ​ខុស​គេ លើ​គុណភាព រចនាបថ​ ទៅ​តាម​រដូវកាល បន្តបន្ទាប់។  

បន្ទាប់​​វាយ​តម្លៃ​ខ្ពស់​ មាន​ចក្ខុវិស័យ​វែងឆ្ងាយ ​រហូត​ដល់​ការ​គាំទ្រ​ទស្សនវិស័យ និង​គោល​គំនិត​របស់ B-talent ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​អ្នកឧកញ៉ា លាង ម៉េង ​សហស្ថាបនិក ​និង​ប្រធានក្រុមអគ្គនាយក​ក្រុម​ហ៊ុន ខ្មែរ ប៊ែវើរីជីស ទើប​រុញ​ច្រាន​ឲ្យ​ វេទិការ​ CAMBODIA SUPREME CLUB រដូវ​កាល​ទី១ បើក​ទំព័រ​និង​ដំណើរការ។ ខ្មែរ ប៊ែវើរីជីស​ ​ជា​ក្រុមហ៊ុន​ឈាន​មុខ​ក្នុង​ស្រុក ​បង្កើត​ដោយ​សហគ្រិនខ្មែរ​មាន​ពហុជំនាញ ​ដែល​តែងតែ​មាន​វត្តមាន​ឧបត្ថម្ភ​គាំទ្រ​គ្រប់​វិស័យ មិន​ថា​វិស័យ​កីឡា ​ទេសចរណ៍ ឬ​សិល្បៈ​ តន្ត្រី​ និង​វិស័យ​ជាច្រើនកន្លង​មក។

ក្នុង​វេទិកា​តន្ត្រីសម័យ​ថ្មី​ឯករាជ្យនេះ ​សិល្បករ​និង​ សិល្បៈការិនី​ទាំងចាស់ ​ទាំងថ្មី ​ដែល​ផលិត​គ្រប់​ទម្រង់​ភ្លេង​ដូចជា​មិន​ថា​ ចង្វាក់ ​Hip Hop, Rap, R&B និង​ចង្វាក់​ Pop ជាដើម ​អាច​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ ​ដើម្បី​បញ្ចេញភាព​ច្នៃប្រឌិត​ថ្មី​ និង​អត្ថន័យ​នៃ​បទចម្រៀង ឬ​សមត្ថភាព​ខ្លួន​ផ្ទាល់​​ទៅ​កាន់​ទស្សនិកជន​ទស្សនា ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​មួយ​នេះ ទាំង​គុណភាព​សំនៀង ​អារម្មណ៍ ​ឬ​អត្ថន័យការ​ផលិត​បទ​ចម្រៀង​ ក៏​ដូចជា​រឿងរ៉ាវ​ជាច្រើន​ពី​ក្រោយ​នោះ។ អ្វីដែលពិសេសនោះ គឺកម្មវីធីនេះនឹងបង្ហាញថាតន្ត្រី​អាច​ផ្សារភ្ជាប់​អារម្មណ៍​មនុស្ស​តាមរយ:​បទភ្លេង​ និង​ខ្លឹមសារ​នៃ​ចម្រៀង ​ហើយ​វា​ក៏​អាចបង្កើត​ទំនាក់ទំនង​រួបរួមគ្នា​ជា​ក្រុម ​ឬ​សហគមន៍​ឱ្យ​មាន​ការអភិវឌ្ឍន៍ និង​ភាពជឿន​លឿន​ទៅ​មុខ​ឥត​ឈប់ឈរ។

សិល្បករល្បីៗ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី Cambodia Supreme Club របស់ B-talent កន្លង​មក​មាន​ដូចជា​

លោក​ Zedes

កញ្ញា Chiwawa

លោក Homie

លោក វណ្ណ ជេស្តារ

លោក នុត

លោក NPN

និង​សិល្បករ​ល្បីៗ​​ច្រើនទៀត។

លើសពីតន្ត្រី! កម្មវិធី Cambodia Supreme Club !

កម្មវិធី Cambodia Supreme Club មានផ្សាយនៅរៀងរាល់ថ្ងៃ សុក្រ ចាប់ពីម៉ោង 6:30 ល្ងាចតទៅ នៅលើ Facebook(Link), TikTok(Link), YouTube Cambodia Supreme Club (Link) ។

Most Popular

To Top