The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea ជាពិសេសអ្នកគាំទ្ររបស់ក្លឹបបាននាំគ្នាធ្វើការសំណូមពរឲ្យមានការបណ្តេញចេញគ្រូបង្វឹកលោក Enzo Maresca ក្រោយពេលដែលប្រកួតបរាជ័យធ្ងន់ធ្ងរប៉ះនឹង Brighton yb’miJ.
លទ្ធផល៣ទល់នឹង០យប់មិញបានធ្វើឲ្យអ្នកគាំទ្រអាក់អន់ចិត្តយ៉ាងខ្លាំងដែលក្នុងនោះ២គ្រាប់កើតឡើងតាំងតែពីតង់ដំបូងហើយក៏នៅតែបន្តរបូតបាល់និងមិនអាចស៊ុតបញ្ចូលទីមកវិញបាននោះដែរ។
អ្នកគាំទ្រនាំគ្នាស្រែកសុំឲ្យមានការបណ្តេញចេញនៅតាមបណ្តាញសង្គមនិងនៅក្រោយការប្រកួតផងយ៉ាងច្រើនប៉ុន្តែយ៉ាងណាក្តីនៅមិនទាន់មានប្រតិកម្មឆ្លើយតបពីសំណាក់ក្លឹបនិងគ្រូបង្វឹកនៅឡើយទេ។
គួរឲ្យដឹងដែរថាបាត់បង់៣ពិន្ទុយប់មិញនេះ Chelsea នៅតែបន្តឈរនៅលេខរៀងទី៤ នៅឡើយក្នុងតារាងកំពូលដោយមាន៤៣ពិន្ទុតាមពីក្រោយ Nottingham Forest ដែលមាន៤៧ពិន្ទុ៕
ប្រែសម្រួល៖ ស៊ុនលី
