កីឡា

Vigirl van Dijk ត្រៀមចរចាជាមួយនឹង Barcelona ខណៈកុងត្រាកាន់តែជិតមកដល់

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករខ្សែការពារ កណ្តាល Vigirl van Dijk អាចនឹងចូលរួមជា មួយនឹងក្លឹប Barcelona នៅរដូវក្តៅឆ្នាំ ក្រោយខណៈដែល Liverpool និងកីឡាកររូបនេះឈានមកដល់ ទីបញ្ចប់នៃកុងត្រាទៅហើយ។

ការចរចាកុងត្រាថ្មីហាក់មិន បានទទួលជោគជ័យឡើយ ដែលនេះនឹងក្លាយទៅជាច្រកចេញសម្រា់ van Dijk ក្នុងការដើរចេញ ។ យ៉ាងណាក្តីកីឡាករដែលត្រៀម ជិតអស់កុងត្រាជាមួយនឹង Liverpool ក៏មានដុចជាកីឡាករ ផ្សេងទៀតផងដែរ Salah និង Trent ជាដើមផង។

តាមប្រភពដដែលបានសរសេរទៀតថា ប្រសិនបើក្លឹប Liverpool មិនអាចចរចា បន្តកុងត្រាបានទេ នោះគេជឿជាក់ថា កីឡាករខ្សែការពារហូឡង់ដ៏ មានបទពិសោធនេះ នឹងត្រូវហោះទៅអេស្បាញដើម្បីចូលរួម Barcelona ជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top