សុខភាព និង ផ្លូវភេទ

ហេតុអ្វីបាន ជាអ្នកមានជំងឺផ្តាសាយ ជាញឹកញាប់?

សំណួរមួយនេះប្រហែល ជាត្រូវបានសួរ នៅពេលដែលរដូវរងារ បានចូលមកដល់ ។ កាលណា
រដូវរងារចូលមកដល់ រដូវនៃជំងឺផ្តាសាយ ក៏បានចូលមកដល់ដែរ ។ ទន្ទឹមនឹងនេះ នៅរដូវនេះម្តាយ នឹងជីដូនរបស់អ្នកបាន ប្រាប់អ្នកកុំឲ្យចេញទៅក្រៅផ្ទះ ពីព្រោះវាអាចកើតជំងឺផ្តាសាយ ក៏ប៉ុន្តែដំបូន្មានមួយនេះ មិនអាចហាមអ្នកបានឡើយ។

តាមការពិត ជំងឺផ្តាសាយធំ និង ជំងឺផ្តាសាយធម្មតាត្រូវបាន កើតឡើងដោយសារ តែវីរុសផ្សេងៗ ដែលមាននៅក្នុងបរិយាកាស ។ មួយវិញទៀត មនុស្សភាគច្រើនមានជំងឺជាញឹកញាប់ នៅរដូវរងារដោយសារ មេរោគមិនត្រូវបានសម្លាប់ ដោយសារកម្តៅព្រះអាទិត្យ។

ម្យ៉ាងវិញទៀត នៅពេល ដែលមានអាកាសធាតុ ត្រជាក់នៅខាងក្រៅ មនុស្សភាគច្រើនចូលចិត្ត សំងំនៅក្នុងផ្ទះ និង ចំលងមេរោគទៅគ្នា ទៅវិញទៅមក។

ជាមួយនឹងមនុស្សជាច្រើន ដែលមានទំនាក់ទំនង ជាមួយគ្នាយ៉ាងជិតស្និត ការចំលងមេរោគនៅពេល ដែលអ្នកស្ថិតនៅក្នុងកន្លែង ដែលមានអាកាស ធាតុត្រជាក់ មានកំរិតខ្ពស់ជាង នៅពេលដែលអ្នកស្ថិត នៅក្នុងកន្លែងដែល មានអាកាសធាតុក្តៅល្មម។

បច្ចុប្បន្នថែមទាំងមានភស្តុតាងដែរថា ប្រភេទវីរ៉ុសផ្តាសាយក៏អាចចំលងមេរោគ នៅក្នុងបរិយាកាស ដែលមានខ្យល់ស្ងួត
ដែលជាខ្យល់ត្រួវបានបង្កើតឡើងដោយម៉ាស៊ីនកម្តៅ ។ ជាងនេះទៅទៀត បរិកាសកាសស្ងួត អាចធ្វើឲ្យវីរ៉ុស ចំលងមេរោគពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតបានយ៉ាងងាយ។

ចំណែកឯ នៅតំបន់ត្រូពិចដែលជាកន្លែងដែរ ពុំសូវមានអាកាសធាតុត្រជាក់ ជំងឺផ្តាសាយធំ និងជំងឺផ្តាសាយធម្មតា ជាធម្មតាអាចកើតឡើង នៅក្នុងអំឡុង ពេលរដូវធ្លាក់ភ្លៀង ។ ក៏ប៉ុន្តែ ការកើតមានជំងឺនេះមិនមែន មកពីភ្លៀងនោះទេ
គឺវាអាចកើតមានដោយសារការចំលង វីរ៉ុសពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត។

អ្វីដែលសំខាន់ដើម្បីចងចាំនៅពេលដែលរដូវនៃជំងឺ ផ្តាសាយចូលមកនោះគឺ អ្នកត្រូវការពារពារខ្លួនប្រាណ របស់អ្នក ដើម្បីប្រឆាំង ជាមួយនឹងការចំលងមេរោគអស់ទាំងនោះ នៅពេលដែលអ្នកស្ថិត នៅក្នុងក្រុមមនុស្ស ជាច្រើននាក់ ពីព្រោះវីរ៉ុសអាចចំលងមេរោគ ដោយសារទំនាក់ទំនងទៅវិញ ទៅមករបស់មនុស្ស ។
មួយវិញទៀត ចូរជឿជាក់ថាអ្នកបានសំអាត ដៃរបស់អ្នកជាញឹកញាប់។

Most Popular

To Top