ភ្នំពេញ៖នា លោក ព្រុំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា តំណាងឲ្យលោក អ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាបានដឹកនាំ ២០២០ កិច្ចប្រជុំពិនិត្យលើការងារប្រកួតកីឡាសិស្សបឋមថ្នាក់ជាតិលើកទី១ នាថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២០ នៅសាលប្រជុំនាយកដ្ឋានសិស្សនិស្សិតនៃហុកីឡដ្ឋានជាតិ។
លោក ស្រេង ហៅឌី ប្រធានការិយាល័យអប់រំកាយ និងកីឡាបឋមសិក្សាបានប្រាប់ឲ្យដឹថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ លើកទី១ ឆ្នាំ ២០២០ នឹងប្រព្រឹត្តចាប់ពីថ្ងៃទី២៥ ខែមីនាដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២០ ដែលមាន៨ប្រភេទកីឡារួមមានកីឡាបាល់ទះ បាល់បោះ បាល់ទាត់ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូWT និងតេក្វាន់ដូITF។
លោកបានបន្តថា សម្រាប់ទីលានយើងបានជ្រើសរើស ទីលានចំនួន៥ក្នុងនោះមានទីលានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យច្បារអំពៅ វិទ្យាល័យបឹងកេងកង និងវិទ្យាល័យបាក់ទូក៕ដោយ៖លី ភីលីព