កីឡា

ការចរចាកុងត្រាថ្មី នៅតែបន្តធ្វើបន្ទាប់ពីជំនួប មិនជោគជ័យចុងក្រោយ រវាងភ្នាក់ងារកីឡាករ De Jongនិងក្លឹប Barcelona

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ព័ត៌មាននៃជំនួប រវាងភ្នាក់ងារកីឡាករ Frenkie de Jong ជាមួយនឹងក្លឹប Barcelona ដើម្បីអាចបន្តកុងត្រាថ្មីនោះ នឹងអាចកើតឡើង សាជាថ្មីនៅពេល បញ្ចប់រដូវកាលនេះ។

ការបន្តការចរចាគ្នាដែលធ្វើឡើងចុងក្រោយនេះមិនបានសម្រេចជាលទ្ធផលអ្វីឡើយដូច្នេះវានឹងនៅបន្តធ្វើបន្ថែមទៀតព្រមទាំងបានកំណត់យកពេលវេលាត្រឹមចុង រដូវកាលនេះដើម្បីពិនិត្យសាជាថ្មី។

គួរឲ្យដឹងដែរថាកុងត្រាបច្ចុប្បន្ន របស់កីឡាករហូឡង់រូបនេះមាន រហូតដល់ខែមិថុនាឆ្នាំ២០២៦ឬមានន័យថា គាត់នឹងត្រូវអាចបានសម្រេចចិត្ត យ់ាងហោចណាស់ នៅក្នុងរដូវក្តៅខាងមុខ។

ដើមខែកន្លងមកនេះភ្នាក់ងារកីឡាករគឺលោក Ali Dursun និងប្រធានផ្នែក់កីឡារបស់ក្លឹបលោក Deco បានជួបគ្នាដើម្បីពិភាក្សាអំពីអនាគតរបស់កីឡាករ ប៉ុន្តែជាលទ្ធផលបានត្រឹមព្រមព្រៀងគ្នា ដើម្បីពន្យាពេលចរចាប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top