ព័ត៌មានអន្តរជាតិ

បំបាត់ភាពតានតឹង នៅក្នុងអារម្មណ៍ ក្នុងរយៈពេល ៧នាទី

AFP

ភាពតានតឹង សេចក្តីទុក្ខព្រួយ ការខ្វាយខ្វល់ចិត្ត ធ្វើឲ្យអ្នកនៅមិនបានសុខ និងលំបាកទ្រាំ សាកល្បងវីធីទាំង៧ យ៉ាងខាងក្រោម ដើម្បីបំបាត់ភាពតានតឹង របស់អ្នក ក្នុងរយៈពេល៧នាទី។

នាទីទី១ ទទួលទានអាហារស៊ុតៈ

ជាស៊ុតស្ងោត ស៊ុងស្រុស ស៊ុតចៀនក៏ដោយ ក៏អាចប្រើការបានដែរ ព្រោះស៊ុតមានសារធាតុ ដែលចូលទៅសម្រួលអ័រម៉ូន របស់អ្នកឲ្យមានតុល្យភាព និងបន្ថយកម្រិតសារធាតុគីមី ដែលពាក់ព័ន្ធនឹងទុក្ខព្រួយ អ្នកដែលគិតថាស៊ុត គឺជាអាហារសាមញ្ញៗគួរកែប្រែគំនិតរបស់អ្នកជាថ្មី។

នាទីទី២ ដកដង្ហើមវែងៗ:

ចិត្តវិទូបាននិយាយថា ចលនាផ្លូវកាយ មានឥទ្ធិពលដល់អារម្មណ៍របស់មនុស្ស បើអ្នកកំពុងមានទុកព្រួយ ឬខ្វល់ខ្វាយក្នុងចិត្ត គួរដកដង្ហើមវែងៗ ពន្យឺតដងខ្លួន ដោយអង្គួយត្រង់ខ្នង នៅពេលឥរិយាបថរបស់អ្នកមើលទៅមានភាពជឿជាក់ និងស្ងប់ជាងមុន ផ្លូវចិត្តរបស់អ្នកក៏បានស្ងប់ដែរ។

នាទីទី៣ តែក្រូចឆ្មារ អាចជួយបានៈ

ការក្រេបតែក្រូចឆ្មារក្តៅឧណ្ហៗ ជួយបន្ថយភាពខ្វល់ខ្វាយបាន ១៥ ភាគរយ ព្រោះវីតាមីន C អាចជូលទៅផ្តល់ភាពស្រស់ស្រាយដល់ខួរក្បាល។

ចំណែកតែក៏មានសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី ជួយកម្ចាត់ធាតុមិនល្អនៅក្នុងឈាមបានយ៉ាងប្រសើរ។

នាទីទី៤ ថ្នាំល្អតាមធម្មជាតិៈ

ការទំពារអាហារស្រួយៗ អាចបន្ថយភាពតានតឹងបានយ៉ាងល្អ ក្នុងស្ថានការណ៍បែបនេះ ផ្លែប៉ោមល្អបំផុតសម្រាប់អ្នក ព្រោះមានភាពស្រួយសមល្មម មិនបំផ្លាញអញ្ចាញធ្មេញ និងមានវីតាមីនច្រើនប្រភេទ ដែលជួយឲ្យអ្នកឆាប់ទទួលទាន ឆាប់ទទួលបានភាពស្រស់ស្រាយមកវិញ។

នាទីទី៥ ទឹកផ្លែប៉ាស្យុងៈ

លទ្ធផលស្រាវជ្រាវបានឲ្យដឹងថា ភេសជ្ជៈបន្ថែមដែល ចម្រាញ់ចេញពីផ្លែប៉ាស្យុង អាចជួយកាត់បន្ថយភាពតានតឹង នៅក្នុងសរសៃប្រសាទបាន ស្មើនឹងថ្នាំដែលគ្រូពេទ្យចិត្តសាស្រ្ត ផ្តល់ទៅអ្នកជំងឺ។

អ្នកដែលធ្វើការច្រើនពេញមួយថ្ងៃ បើបានសាកល្បងទទួលទានទឹកប៉ាស្យុង អាចនឹងជាប់ចិត្តក៏ថាបាន។

នាទីទី៦ មិត្តភក្តិ ជាថ្នាំល្អមិនបាច់ទិញៈ

គ្រូពេទ្យតែងណែនាំថា ពេលមានទុក្ខកង្វល់ក្នុងចិត្ត ឲ្យទូរស័ព្ទ ទៅនិយាយជាមួយនឹងមិត្តភក្តិ គ្រាន់តែបានលឺសំលេង ដែលអ្នកធ្លាប់ស្គាល់ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អបានដែរ។

ប៉ុន្តែបើឪកាសមិនអំណោចផល អ្នកគ្រាន់តែបិទភ្នែក នឹកដល់រឿងសប្បាយរីករាយ ដែលអ្នកធ្លាប់មានជាមួយមិត្តភក្តិ ឬមនុស្សដែលអ្នកស្រលាញ់ ក៏អាចជួយបំបាត់ភាពខ្វល់ខ្វាយបានមួយកម្រិតដែរ។

នាទីទី៧ ត្រាំខ្លួនក្នុងអាងងូតទឹកៈ

ភាពខ្វល់ខ្វាយ ឬទុក្ខព្រួយក្នុងចិត្តនឹងធ្វើឲ្យសាច់ដុំពេញខ្លួនរបស់អ្នក ត្រូវប្រឹង ហើយបើសាច់ដុំកាន់តែប្រឹង អ្នកនឹងកាន់តែមានអារម្មណ៍តានតឹង នៅក្នុងចិត្តខ្លាំងឡើង។

ក្នុងអំឡុងពេលបែបនេះ គេគេងត្រាំឃខ្លួន ក្នុងទឹកក្តៅឧណ្ហៗ នឹងអាចជួយអ្នកបាន កម្តៅនឹងចូលទៅជួយជំរុញ ខួរក្បាលឲ្យបញ្ចេញអ័រម៉ូននៃសេចក្តីស្ងប់ Serotonin ចេញមកនិងធ្វើឲ្យសាច់ដុំរបស់អ្នកមានភាពធូរស្រាល។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top