ព័ត៌មានអន្តរជាតិ

មជ្ឈមណ្ឌលទិន្នន័យ AI ដ៏ធំបំផុត របស់ពិភពលោក នឹងត្រូវសាងសង់ នៅប្រទេសកូរ៉េខាងត្បូង

កូរ៉េខាងត្បូង ៖ តាមរបាយការណ៍របស់ Wall Street Journal ស្តីពីគម្រោងនេះ ដែលរដ្ឋាភិបាលខេត្ត បានបញ្ជាក់កាលពីថ្ងៃពុធ បានប្រាប់ឲ្យដឹងថា មជ្ឈមណ្ឌលទិន្នន័យប្រព័ន្ធ AI ដ៏ធំបំផុតមួយរបស់ពិភពលោក នឹងត្រូវបានសាងសង់ នៅ South Jeolla នៅប្រទេសកូរ៉េខាងត្បូង នេះយោងតាមការ ចេញផ្សាយពីគេហទំព័រ koreajoongangdaily ។

នេះបើយោងតាមមន្ត្រីម្នាក់ របស់រដ្ឋាភិបាលខេត្ត South Jeolla បាននិយយាថា ខេត្តនឹងធ្វើសេចក្តីប្រកាស មួយទាក់ទងនឹងគម្រោងនេះ នៅសប្តាហ៍ក្រោយ ។ ក្រុមហ៊ុនវិនិយោគនៃមជ្ឈមណ្ឌល បានគ្រោងទុកដែល ត្រូវបានបង្កើតឡើង ដោយលោក Brian Koo ជាចៅប្រុសរបស់ស្ថាបនិក ក្រុមហ៊ុន LG ក៏បានចេញសេចក្តីថ្លែងការណ៍មួយ។

កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារថា មជ្ឈមណ្ឌលទិន្នន័យនឹងត្រូវចំណាយទឹកប្រាក់អស់ ៣៥ ពាន់លានដុល្លារ និងមាន ថាមពលរហូតដល់ ៣ ជីហ្គាវ៉ាត់ ដោយមានសមត្ថភាព គឺ៣ ដងនៃគម្រោង Stargateដែលកំពុង ដំណើរការនៅសហរដ្ឋអាមេរិក។ គំនិតផ្តួចផ្តើមនេះត្រូវបានប្រកាសដោយប្រធានាធិបតី លោកDonald Trump ដោយមានអ្នកគាំទ្ររួមមាន OpenAI, SoftBank និង Oracle ។

Stock Farm Road ជាក្រុមហ៊ុនបណ្តាក់ទុនថ្មី ដែលដឹកនាំដោយ Koo និង Amin Badr-El-Din បាននិយាយក្នុង សេចក្តីថ្លែងការណ៍ថា ខ្លួនបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ជាមួយខេត្តដើម្បីផ្តួចផ្តើម ការសាងសង់នៅឆ្នាំនេះ និងបញ្ចប់វានៅឆ្នាំ ២០២៨ ។

ក្រុមហ៊ុនបាននិយាយថា ដំបូងទំហំគម្រោង ត្រូវបានប៉ាន់ប្រមាណនៅភាគខាងជើងនៃ ១០ ពាន់លានដុល្លារជាមួយនឹង សក្តានុពលឈានដល់ ៣៥ ពាន់លានដុល្លារ ។ ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI ដ៏ធំបំផុតរបស់ពិភពលោក តាមសមត្ថភាព ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំដំបូងចំនួន ៣.៥ ពាន់លានដុល្លារ គ្រោងនឹងដំណើរការនៅឆ្នាំ ២០២៥ នៅប្រទេសកូរ៉េ។

ស្ថាបនិកដែលមានឈ្មោះកូរ៉េគឺ លោក Koo Bon-woong បានឆ្លាក់ផ្លូវអាជីពរបស់លោកក្នុង ការបណ្តាក់ទុនជាជាង ការកាន់កាប់អាជីវកម្មជាលក្ខណៈគ្រួសារ។ ទោះយ៉ាងណាក៏ដោយ លោកមានកំណត់ត្រាបទចម្រុះ ហើយគម្រោងមួយចំនួនរបស់លោកបានឆ្លងកាត់។

លោក Koo បានបង្កើតក្រុមហ៊ុនវិនិយោគមួយដែលមានឈ្មោះថា Formation 8  ឆ្នាំ ២០១១ ជាមួយលោក Joe Lonsdale និងលោក Jim Kim ប៉ុន្តែក្រុមហ៊ុននេះត្រូវបានរំសាយដោយសារតែជម្លោះក្នុងចំណោមស្ថាបនិក។ ទោះយ៉ាងណាក្រុមហ៊ុននៅ សាន់ហ្វ្រាន់ស៊ីស្កូត្រូវ បានគេស្គាល់ថា ជាអ្នកបង្កើតប្រាក់ចំណូលដ៏ សំខាន់ក្នុងនាមជាអ្នក វិនិយោគដំបូងនៅ Oculus  ជាក្រុមហ៊ុនផលិតកាសស្តាប់ត្រចៀកនិម្មិតគ្រប់គ្រងដោយ Meta ៕

Most Popular

To Top