ព័ត៌មានអន្តរជាតិ

មនុស្ស ៩ នាក់បានស្លាប់ ដោយសារជំងឺគ្រុនផ្តាសាយ ខណៈការកើនដល់ ១០៧.០០០ករណីនៅប្រទេសថៃ

AFP

ថៃ ៖ ក្រសួងសុខភាព សាធារណៈរបស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃអង្គារថា មានករណីជំងឺគ្រុនផ្តាសាយច្រើនជាង ១០៧ ,០០០ ករណីត្រូវបានកត់ត្រានៅប្រទេសថៃក្នុងឆ្នាំនេះ ដែលបណ្តាលឲ្យមានអ្នកស្លាប់កើនឡើងររហូតដល់ចំនួន ៩ នាក់ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

លោក Jurai Wongsawat អ្នកនាំពាក្យ របស់នាយកដ្ឋានគ្រប់គ្រងជំងឺបាននិយាយថា ប្រហែល ១៥,០០០ ករណីថ្មី ត្រូវបានកត់ត្រារៀងរាល់សប្តាហ៍ បើប្រៀបធៀបទៅនឹង ១០,០០០ករណី ក្នុងមួយសប្តាហ៍ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំងឺភាគច្រើនជាកុមារមានអាយុចន្លោះពី ៥ ទៅ ៩ ឆ្នាំមានចំនួនអ្នកឆ្លងខ្ពស់បំផុត បន្ទាប់មកអ្នកដែលមានអាយុក្រោម ៤ឆ្នាំ ហើយបន្ទាប់មកអ្នកដែលមានអាយុពី ១០ទៅ ១៤ ឆ្នាំ។

លោក Jurai បានបន្តថា ក្នុងចំណោមអ្នកស្លាប់ទាំង ៩ នាក់នោះ ជនរងគ្រោះដែលក្មេងជាងគេមានអាយុ ១១ ឆ្នាំ និងចាស់ជាងគេ គឺ ៨៦ឆ្នាំ ទាំង ៩ បានទទួលការចាក់វ៉ាក់សាំង។

លោក Jurai បានបន្ថែមថា ករណីជំងឺគ្រុនផ្តាសាយបានកើនឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីការដាក់កំហិត Covid-19 ត្រូវបានដកចេញ ដោយសារតែផ្នែកខ្លះនៃអាកាសធាតុត្រជាក់ជាងឆ្នាំមុន រួមចំណែកដល់ការរីករាលដាលនៃជំងឺផ្លូវដង្ហើម ។ សាលារៀនត្រូវបានណែនាំ ឱ្យអនុវត្តវិធានការ បង្ការ ដោយលោក Jurai បានអំពាវនាវឲ្យឪពុកម្តាយរក្សាកុមារ ដែលមានមេរោគនៅផ្ទះយ៉ាងហោច ណាស់៣ថ្ងៃដើម្បីជួយកំណត់ការឆ្លង៕

Most Popular

To Top