សុខភាព និង ផ្លូវភេទ

វិធីការពារការឈឺធ្មេញអោយមានសុខភាពល្អ

riadenta
  • កាត់បន្ថយអាហារប្រភេទម្សៅ និងស្ករ។
  • ផ្អាកទទួលទានអាហារប្រភេទស្អិតជាប់ធ្មេញ និងមិនត្រូវបៀមស្ករគ្រាប់ញឹកញាប់ឡើយ។
  • ផ្អាកទទួលទានទឹកក្រូចកំប៉ុង ព្រោះសម្បូរទៅដោយជាតិស្ករ គួរងាកមកទទួលទានទឹកធម្មតាជំនួសវិញមានប្រយោជន៍ជាង។
  • ញ៉ាំបន្លែ ផ្លែឈើឲ្យបានច្រើនក្នុងមួយថ្ងៃៗ ព្រោះវាអាចជួយទ្រទ្រង់រាងកាយបានយ៉ាងច្រើន។
  • ដុសធ្មេញ ១ថ្ងៃ២ដង ពេលព្រឹក និងមុនចូលគេង។
  • សម្អាតចន្លោះធ្មេញដោយអំបោះខាត់ធ្មេញ និងឈប់ជក់បារី ព្រោះធ្វើឲ្យអ្នកប្រឈមមុខនឹងជម្ងឺអឺអញ្ចាញធ្មេញ ជម្ងឺមហារីកក្រអូមមាត់ និងបំពង់ក ទៀតផង។
  • រៀងរាល់៦ខែម្តង គួរទៅជួបទន្តពេទ្យ ដើម្បីពិនិត្យសុខភាពមាត់ធ្មេញ និង អញ្ចាញ។

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top