The Gaol ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD ត្រូវបានគេរាយការណ៍ថានឹងត្រៀមបញ្ចេញខ្ទង់ចំណាយប្រមាណដល់ទៅជាង ១០០លានអឺរ៉ូ ដើម្បីអាចចរចាក្នុងការនាំយកកីឡាករ Ronald Araujo ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Barcelona។
ខ្សែការពារវ័យ២៥ឆ្នាំជនជាតិអ៊ុយរ៉ាហ្គាយរូបនេះ គឺជាគោលដៅដ៏សំខាន់ដែលអាចនឹងមកជួយដល់ការពង្រឹងក្លឹបឡើងវិញ ក្រោមការដឹកនាំរបស់លោក Ruben Amorim នៅពេលនេះដូច្នេះក្លឹបយ៉ាងណាក្តីប្រហែលជាត្រូវចំណាយលុយ យ៉ាងច្រើនសន្ធឹកសន្ធាប់បំបែកកំណត់ត្រាដើម្បីអាចចរចាបានជោគជ័យ។
គួរឲ្យដឹងដែរថាកុងត្រារបស់ Araujo មានសុពលភាពរហូតទៅដល់ឆ្នាំ២០៣១ ប៉ុន្តែដោយសារបញ្ហាហិរញ្ញវត្ថុរបស់ Barcelona នៅតែបន្តនោះមានន័យថាក្លឹបអាចនឹងស្តាប់ និងពិចារណាទៅលើសំណើរទាំងឡាយជាក់ស្តែងកាលពីខែមករា ក្លឹប Juventus ធ្លាប់បានដាក់សំណើរម្តងដែរប៉ុន្តែមិនត្រូវទៅនឹងអ្វីដែល Barcelona ទាមទារតម្លៃខ្លួនកីឡាករឡើយ៕
ប្រែសម្រួល៖ ស៊ុនលី
