ព្រឹត្តិការណ៍

ក្រុមហ៊ុន Lockheed Martin ទទួលបានកុងត្រា ផលិតប្រព័ន្ធ SEWIP សម្រាប់ទ័ពជើងទឹក

បរទេស៖ ក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin តាមសេចក្តីរាយការណ៍ ទើបទទួលបានកុងត្រាជាទឹកប្រាក់១៨៥លានដុល្លារ សម្រាប់ការផលិតកម្មវិធីធ្វើឲ្យប្រសើរឡើង នូវឧបករណ៍សង្គ្រាមអេឡិចត្រូនិក លើផ្ទៃសមុទ្រ ដែលការពារនាវាផ្ទុកយន្តហោះ នាវាចម្បាំង និងនាវាពិឃាតរបស់ទ័ពជើងទឹក មិនឲ្យរងការវាយប្រហារពីមីស៊ីល ។

ប្រព័ន្ធ គឺជាការអភិវឌ្ឍធ្វើឲ្យប្រសើរឡើង នៃប្រព័ន្ធឧបករណ៍សង្គ្រាមអេឡិចត្រូនិក AN/SLQ-32(V) ក្នុងពេលបច្ចុប្បន្ននេះ ដែលផ្តល់ឲ្យនាវាទ័ពជើងទឹកនូវការការពារ មិនឲ្យរងការវាយប្រហារ ពីមីស៊ីលប្រឆាំងនាវា តាមរយៈការធ្វើឲ្យកាន់តែប្រសើរឡើង នូវការចាប់សញ្ញាបានលឿន ការវិភាគ និងសមត្ថភាពព្រមានអំពីការគម្រាមកំហែង។

គួរបញ្ជាក់ថា ប្រព័ន្ធ AN/SLQ-32(V) បានដាក់ចូលក្នុងដំណើរ ផលិតកម្មទាំងស្រុង ក្នុងខែកញ្ញា ឆ្នាំ២០១៦ ហើយក្នុងខែមិនា ឆ្នាំ២០១៧ ក្រុមហ៊ុន Lockheed Martin ទទួលបានកំណែប្រែកុងត្រា ៩៨ លានដុល្លារ ដើម្បីបន្តធ្វើការផលិតប្រព័ន្ធ SEWIP សម្រាប់ទ័ពជើងទឹក៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top