Elon Musk បានបង្កើត AI ថ្មីមួយឈ្មោះ Grok 3 ដែលគេថាវាឆ្លាតជាង AI ផ្សេងទៀតដូចជា ChatGPT និង DeepSeek។ Grok 3 ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន xAI របស់ Musk ដែលមានគោលបំណងបង្កើត AI ដែលអាចដោះស្រាយបញ្ហាស្មុគស្មាញ និងផ្តល់នូវបទពិសោធន៍ប្រើប្រាស់ដែលល្អប្រសើរ។

Grok 3 មានសមត្ថភាពដំណើរ ការបានល្អក្នុងការគិតលេខ វិទ្យាសាស្ត្រ និងសរសេរកូដ ។ ម៉ូដែលនេះប្រើកុំព្យូទ័រ ទំនើប ដែលមានថាមពលខ្លាំងជាងមុន ដោយអាចស្វែងរកព័ត៌មាន នៅលើអ៊ីនធឺណិតបានលឿន និងត្រឹមត្រូវ។ អ្នកប្រើប្រាស់អាចសួរប្រសិនបើពួកគេចង់បានព័ត៌មានថ្មីៗ ឬចម្លើយលម្អិតពីសំណួរដែលពិបាក។ Ai នេះ មិនត្រឹមតែមានសមត្ថភាព ក្នុងការឆ្លើយតបនឹងសំណួរ យ៉ាងណាក៏ដោយ វាក៏អាចដោះស្រាយបញ្ហាស្មុគស្មាញ បានយ៉ាងមានប្រសិទ្ធភាព។ វាអាចដំណើរការខ្សែគំនិតច្រើន ហើយកែខ្លួនឯង ដើម្បីផ្តល់ចម្លើយដែលត្រឹមត្រូវ និងច្បាស់លាស់។
បញ្ញាសប្បនិម្មិត របស់ Elon Musk មួយនេះ អាចប្រើបានសម្រាប់អ្នកដែលបង់លុយប្រើកម្មវិធី X (Twitter)។ ការប្រើប្រាស់នេះអាចផ្តល់បទពិសោធន៍ថ្មីៗ និងមានប្រសិទ្ធភាពក្នុងការទំនាក់ទំនងជាមួយ AI។ អ្នកប្រើប្រាស់ Premium+ នឹងទទួលបាន Grok 3 ជាមុន ហើយមានការជាវផ្សេងៗដែលអាចចូលប្រើបាន។ វា ក៏ប្រកួតប្រជែងជាមួយ AI ផ្សេងទៀត ដូចជា Google’s Gemini និង OpenAI’s GPT-4o។ គេថា Grok 3 ឆ្លាតជាង AI ទាំងនោះ។ ក្រុម xAI បានអះអាងថា Grok 3 មានសមត្ថភាពល្អជាងម៉ូដែលផ្សេងៗនៅក្នុងការវាយតម្លៃគណិតវិទ្យា វិទ្យាសាស្ត្រ និងកូដ។
លក្ខណៈពិសេសថ្មីៗរបស់ Grok 3 រួមមានសមត្ថភាព ក្នុងការបញ្ចូលរូបភាពដើម្បីសួរ និងអាចបង្កើតរូបភាពបានផងដែរ។ នេះធ្វើឲ្យវាមានភាពខុសគ្នាពី AI ផ្សេងៗ ដែលធ្វើឲ្យវាមានភាពទាក់ទាញ និងមានប្រយោជន៍ច្រើនក្នុងការប្រើប្រាស់។
នៅក្នុងការពិភាក្សាអំពីផល ប៉ះពាល់របស់ Grok 3 ទៅលើវិស័យសូហ្វវែរ មានការកំណត់ថា Ai នេះ អាចជំនួសការងារ របស់អ្នកសរសេរកូដបាន ។ ក្រុម xAI បានរាយការណ៍ថា Grok-3 បានជួយសន្សំសំចៃ ពេលវេលាជាច្រើន ក្នុងការសរសេរកូដ។
សរុបមក Grok 3 គឺជា AI ថ្មីដែលឆ្លាត ជាងមុន អាចធ្វើអ្វីបានច្រើន ហើយ Elon Musk សង្ឃឹមថាវានឹងផ្លាស់ប្តូរ ពិភពលោក ៕
