សុខភាព និង ផ្លូវភេទ

វិធីការពារពី ជម្ងឺផ្តាសាយជ្រូក

sciencemediacentre

ផ្តាសាយជ្រូកជាគ្រុនផ្តាសាយធំ ប្រភេទA សែស្រឡាយ H1N1 ជាមេរោគវីរុសដែលកើតឡើងដោយលាយផ្សំគ្នា ៣សែស្រឡាយ គឺផ្តាសាយធំ ផ្តាសាយបក្សី និងផ្តាសាយជ្រូកកាលពីមុន បណ្តាលឲ្យមនុស្សឆ្លងមេរោគចូលក្នុងប្រព័ន្ធដង្ហើម ក្អួត ចង្អោរ រាគរូស ឈឺក្បាល ឈឺតាមខ្លួន ដែលមេរោគអាចឆ្លងតាមរយៈការក្អក និងកណ្តាស់ ប៉ុន្តែអាចជៀសវាងបានដោយ៖

1.បើទៅក្នុងចំណោមអ្នកដែលមាន អាការជម្ងឺស្រដៀងនឹងគ្រុនផ្តាសាយធំ ដូចជា ក្តៅខ្លួន ឈឺចុករោយតាមរាងកាយ ក្អក ហៀរសំបោរ អ្នកគួរពាក់ម៉ាស់ បិទច្រមុះ មាត់ ដើម្បីការពារការរាតត្បាតនៃមេរោគ។
2.គួរចៀសវាងចូលទៅក្នុងទីប្រជុំជន ដែលមានមនុស្សច្រើន ព្រោះអាចឆ្លងជម្ងឺពីអ្នកដទៃបាន។

3.គួរសម្អាតរបស់របរប្រើប្រាស់ក្នុងផ្ទះ សោរចាក់ទ្វា តុ ទូ គ្រែ ឲ្យស្អាតដោយទឹកថ្នាំសម្អាតធម្មតា។
4.ត្រូវលាងសម្អាតដៃឲ្យបានស្អាត និងញឹកញាប់
5.គួរតែទាំសុខភាពឲ្យបានរឹងមាំ ទទួលទានអាហារដែលមានប្រយោជន៍ ជាពិសេស បន្លែ ផ្លែឈើ សម្រាកឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណជាប្រចាំ ផ្អាកជក់បារី ផ្អាកការទទួលទានគ្រឿងស្រវឹង។

6.ការឆ្លងនៃជម្ងឺផ្តាសាយជ្រូកនេះ ដូចគ្នាទៅនឹងការឆ្លងជម្ងឺផ្តាសាយធំ ក្នុងចំណោមមនុស្សទូទៅគឺឆ្លងតាមរយៈការក្អក កណ្តាស់ ទឹកមាត់ ទឹកសំបោរ ឬ ឆ្លងពីដៃទៅចាប់កាន់វត្ថុសំភារៈដែលមានមេរោគ មេរោគនឹងចូលទៅក្នុងរាងកាយ តាមរយៈការកេះអាចម៍ច្រមុះ ឬញីភ្នែកជាដើម។
7.ប្រសិនបើអាការធ្ងន់ មិនបាត់គ្រុន ក្នុងរយៈពេល២ថ្ងៃ គួរប្រញាប់ទៅរកគ្រូពេទ្យ ជាពិសេសអ្នកដែលទើបធ្វើដំណើរត្រលប់ពីប្រទេសដែលមានមេរោគនេះរាតត្បាត។

Most Popular

To Top