អាមេរិក៖ កែវពង្រីក Spitzer របស់ណាអង្គការសាបានចាប់យកទិដ្ឋភាព ដ៏អស្ចារ្យចុងក្រោយនៃ Tarantula Nebula បន្ទាប់ពីកែវពង្រីកប្រកាស ចូលនិវត្តន៍នាថ្ងៃទី ៣០ ខែមករា បន្ទាប់ពីបម្រើការងារអស់ រយៈពេល ១៦ ឆ្នាំ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
រូបភាពដែលមានគុណភាព បង្ហាញខ្ពស់នៃតំបន់បង្កើតផ្កាយ ត្រូវបានគេដាក់ឈ្មោះថា ជាឧស្ម័ន Spidery ត្រូវបានបង្កើតឡើងដោយទិន្នន័យ ដែលបានមកពីការសង្កេតជាច្រើន ដោយកែវពង្រីក ។ វាជាការសាកសមសម្រាប់អ្នកអង្កេតអ៊ីនហ្វ្រារ៉េដ ជាគោលដៅដំបូងដែលវាត្រូវបានគេផ្តល់ឲ្យ ដើម្បីសង្កេតមើល បន្ទាប់ពីការបាញ់បង្ហោះគឺ Tarantula Nebula ។
រូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលនេះបង្ហាញពីទំហំពេញលេញ នៃសមត្ថភាពរបស់ Spitzer យោងតាមអ្នកវិទ្យាសាស្រ្តគម្រោងលោក Michael Werner មកពីមន្ទីរពិសោធន៍ NASA Jet Propulsion Lab ក្នុងរដ្ឋកាលីហ្វ័រញ៉ា ។ Nebula ត្រូវបានបង្ហាញជាពីររលកពន្លឺនៃពន្លឺអ៊ីនហ្វ្រារ៉េដ ដោយតំបន់បានបង្ហាញបង្ហាញពីឧស្ម័នក្តៅ និងតំបន់ពណ៌ខៀវ ដែលបង្ហាញពីធូលីផ្កាយ៕ ដោយ៖លី ភីលីព