បិសាចក្រហម Man UTD យប់មិញនេះបើកទ្វារ ផ្ទះស្វាគមន៍ក្រុមបាតតារាងលីគ កំពូលអង់គ្លេស Ipswich Town ដោយអាចយកជ័យជំនះទាំងវេទនាក្នុងលទ្ធផល៣ទល់នឹង២។
៣គ្រាប់របស់ម្ចាស់ផ្ទះ ដែលមានមួយក្នុងនោះដោយសារ បាល់ចូលទីខ្លួនឯង របស់ក្រុមភ្ញៀវដោយកីឡាករ Morsy ផងទើបធ្វើឲ្យមានឳកាស ទទួលបានជ័យជំនះ នេះ។ ២ គ្រាប់ទៀត រកបានដោយខ្សែការពារ ទាំងពីរនាក់គឺ de Ligt នាទីទី២៦និងកីឡាករ Maguire នាទីទី៤៧។
៣ពិន្ទុនេះបានធ្វើឲ្យម្ចាស់ផ្ទះ Man UTD មានពិន្ទុសរុបក្នុងដៃ៣៣ពិន្ទុឡើង ទៅឈរលេខរៀងទី១៤ បណ្តោះអាសន្ន ខណៈដែលក្រុមទាំងបីបាតតារាងនៅតែបន្តមាន Ipswich Town, Leicester City និងSouthampton៕
ប្រែសម្រួល៖ស៊ុនលី
