ផ្សេងៗ

Marcus Rashford នឹងសម្រេចចិត្ត ចំពោះអនាគតរបស់ខ្លួន ក្រោយប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បានចូលរួមជាមួយនឹង Aston Villa

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD និងកីឡាករខ្សែប្រយុទ្ធ Marcus Rashford អាចនឹងដើរដល់ផ្លុវបំបែកហើយខណៈដែលកីឡាករផ្ទាល់ខ្លួននឹងធ្វើការសម្រេចចិត្តអំពីវាសនារបស់ខ្លួននៅក្រោយប៉ុន្មានសប្តាហ៍ប៉ុណ្ណោះក្រោយផ្ទេរមកលេខខ្ចី ជើងជាមួយនឹង Aston Villa។

តាមការចេញផ្សាយ ដោយប្រភព ដដែលបានឲ្យដឹងទៀតថា Rashford គឺបានសម្រេចចិត្តរួចទៅហើយថា អនាគតរបស់ គាត់គឺ នឹងធ្វើឡើងជាមួយនឹង Aston Villa ដោយក្នុងនោះ គាត់មានជំនឿជាក់ថា នឹងអាចបន្តលេងនៅទីនេះ រហូតដល់ចប់ រដូវកាលនិងបន្តកុងត្រា ដាច់តែម្តងលេងនិង អភិវឌ្ឍក្រោមការ ដឹកនាំរបស់លោក Emery ដែលជាក្រូបង្វឹកតែម្តង។

ធ្វើដំណើរមកដល់ទឹកដី Aston Villa ភ្លាមកីឡាកររូបនេះបានបង្ហាញខ្លួន ក្នុងទំរង់លេងដ៏អស្ចារ្យ ដោយបច្ចុប្បន្ន នៅសល់ទាំងការ ប្រកួតក្នុងលីគផងការប្រកួត Champions League ផងនិងពាន FA Cup នៅជុំទី៥ផងក្នុងដៃ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top