កីឡា

Bayern Munich នឹងចំណាយលុយ ៥០លានផោនចរចា Bart Verbruggen ដើម្បីជំនួសតំណែង Manuel Neuer

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Bayern Munich ក្រោមការដឹកនាំរបស់លោក Vincent Kompany កំពុងធ្វើការសម្លឹងមើលឃើញកីឡាករឆ្នើមអ្នកចាំទី Bart Verbruggen ដែលកំពុងលេងឲ្យក្លឹប Brighton ដើម្បីអាចមកជំនួសតំណែងរបស់ Manuel Neuer។

ក្លឹបយក្សអាល្លឺម់ង់បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងចំពោះអ្នកចាំទីរូបនេះ ហើយជឿជាក់ថានឹងអាចធ្វើការដោះដូរគាត់បាននៅក្នុងរដូវក្តៅខាងមុខ ជាមួយនឹងតម្លៃខ្លួនយ៉ាងហោចណាស់ ៥០លានផោនប្រសិនបើ Brighton នឹងយល់ព្រម។

អ្នកចាំទីហូឡង់រូបនេះគឺជាកីឡាករក្នុងដួងចិត្តរបស់លោក Kompany យូរមកហើយតាំងតែពីពេលដែលលោកធ្វើការជាមួយនឹងក្លឹប Anderlecht មកម្ល៉េះនិងក៏ធ្លាប់ចរចានាំយកគាត់មក Burnley កាលពីឆ្នាំ២០២៣ម្តងដែរ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top