ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់ K8 និងក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពូល A នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ K CUP លើកទី១ ឆ្នាំ២០២៥ ដោយមានក្រុមបាល់ទាត់វ័យចាស់ជើងខ្លាំង ៨ក្រុមចូលរួមនៅទីលានបាល់ទាត់វិទ្យាល័យជា ស៊ីម បឹងកេងកង ។

ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៥ នៅសប្តាហ៍ទី៣ ពូល A ក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញបានយកឈ្នះលើក្រុមបាល់ទាត់វ័យចាស់ SCS លទ្ធផលបច្ចេកទេស ៨ ទល់នឹង ២ ខណៈក្រុមបាល់ទាត់វ័យចាស់ K8 បានយកឈ្នះ លើក្រុមបាល់ទាត់វ័យចាស់ HANNA FC ក្នុងលទ្ធផលបច្ចេកទេស ១៥ ទល់នឹង០ នៅទីលានបាល់ទាត់វិទ្យាល័យជា ស៊ីម បឹងកេងកង។

ដូច្នេះក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញឈរលេខ១ លើតារាង មាន ៩ ពិន្ទុ ក្រុមបាល់ទាត់វ័យចាស់ K8 មាន ៦ ពិន្ទុ ក្រុមបាល់ទាត់វ័យចាស់ SCS មាន ៣ ពិន្ទុ និងក្រុមបាល់ទាត់វ័យចាស់ HANNA FC ទទួលបាន ០ ពិន្ទុ ។

ចំពោះពូល B ការប្រកួតប្តាហ៍ទី៣ ថ្ងៃទី២ ខែមីនា ឆ្នាំ ២០២៥ ក្រុមបាល់ទាត់វ័យចាស់ N4 United (N4) ប៉ះក្រុមបាល់ទាត់វ័យចាស់ស្តាតអូឡាំពិក និងក្រុមបាល់ទាត់វ័យចាស់ CID ប៉ះជាមួយក្រុមបាល់ទាត់វ័យចាស់ R2N នៅទីលានបាល់ទាត់វិទ្យាល័យ ច្បារអំពៅ ។


ការប្រកួតខាងលើនេះបានបែងចែកចេញជា ២ ពូល គឺពូល A និងពូល B ។ ពូល A មាន៤ ក្រុមរួមមមាន ក្រុមបាល់ទាត់វ័យចាស់ K8 ក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញ ក្រុមបាល់ទាត់វ័យចាស់ HANNA FC និងក្រុមបាល់ទាត់វ័យចាស់ SCS រីឯពូល B មាន៤ ក្រុម គឺក្រុមបាល់ទាត់វ័យចាស់ ស្តាតអូឡាំពិក ក្រុមបាល់ទាត់វ័យចាស់ CID ក្រុមបាល់ទាត់វ័យចាស់ R2N និងក្រុមបាល់ទាត់វ័យចាស់ N4 United (N4) ៕
ដោយ៖ លី ភីលីព
