យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករ Nuno Tavares បានបង្ហាញទំរង់លេងយ៉ាង អស្ចារ្យក្នុងកុងត្រាខ្ចីជើងជាមួយនឹងក្លឹប Lazio ប៉ុន្តែនឹងអាចទិញដាច់ ដោយក្លឹបអ៊ីតាលីនេះ ត្រឹមតែតម្លៃ៥លានអឺរ៉ូប៉ុណ្ណោះ។
តាមរយៈទំរង់លេងរបស់កីឡាករ បច្ចុប្បន្នតម្លៃខ្លួនរបស់ Tavares អាចមានទៅដល់៦៥លានអឺរ៉ូនេះមានន័យថា Arsenal នឹងត្រូវខាតបង់ប្រាក់រហូតទៅដល់ ៦០លានអឺរ៉ូយ៉ាងងាយស្រួល។
គួរឲ្យដឹងដែរថាកុងត្រាខ្ចី ជើងបាននិយាយថា Lazioមានជម្រើសក្នុងការទិញ កីឡាកររូបនេះដាច់តែម្តង នៅរដូវក្តៅនេះត្រឹមតែតម្លៃ ៥លានអឺរ៉ូប៉ុណ្ណោះ ។
គួរឲ្យដឹងដែរថាកីឡាករ ខ្សែការពាររូបនេះ ត្រូវបាន Arsenal ចុះហត្ថលេខាពីក្លឹប Benfica កាលពីឆ្នាំ២០២១ ប៉ុន្តែត្រូវបានដាក់ឲ្យលេងខ្ចីជើង ទៅក្លឹប Marseille និង Nottinhgham Forest នៅរដូវកាលបន្តបន្ទាប់រហូតដល់ Lazio៕
ប្រែសម្រួល៖ស៊ុនលី
