ប៉េកាំង៖ ប្រទេសចិន មានទំនុកចិត្តទាំងស្រុង ក្នុងការសម្រេចបាននូវគោលដៅកំណើន សេដ្ឋកិច្ចប្រហែល ៥ភាគរយនៅឆ្នាំនេះ ដោយសារមានមូលដ្ឋានគ្រឹះ ការគាំទ្រ និងការធានាដ៏រឹងមាំ ។
ដោយពណ៌នាពីលទ្ធផលសេដ្ឋកិច្ចកាលពីឆ្នាំមុនថា ជាការពេញចិត្ត ប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិលោក Zheng បានឧ្យដឹងថា សេដ្ឋកិច្ចចិន បានបង្ហាញពីភាពធន់និងភាពរឹងមាំដ៏រឹងមាំ ដោយដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍នៅឆ្នាំនេះ ដោយលោកថានៅឆ្នាំ២០២៥ ប្រទេសចិននឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការចំណាយរបស់អ្នកប្រើប្រាស់។
ប្រទេសនេះនឹងបែងចែក ២០០ពាន់លានយន់ (ប្រហែល ៤១,៨ពាន់លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់កម្មវិធីពាណិជ្ជកម្មទំនិញប្រើប្រាស់នៅឆ្នាំនេះ កើនឡើងពី ១៥០ពាន់លានយន់ក្នុងឆ្នាំ២០២៤ ជាមួយនឹងវិសាលភាពនៃកម្មវិធីដែលត្រូវពង្រីក។
យោងតាមលោក Zheng ផែនការសកម្មភាពពិសេសដែលមានគោលបំណងជំរុញការប្រើប្រាស់ថ្មីៗនេះត្រូវបានបង្កើតឡើងដោយនាយកដ្ឋានជាច្រើន ហើយនឹងត្រូវបានបង្ហាញជាសាធារណៈក្នុងពេលឆាប់ៗនេះ។
លោកបានលេីកឡេីងថា ការវិនិយោគប្រកបដោយប្រសិទ្ធភាពក៏នឹងត្រូវបានពង្រីកនៅឆ្នាំនេះផងដែរ ដោយលោកបានកត់សម្គាល់ថា ប្រទេសនេះនឹងគាំទ្រការវិនិយោគដោយសហគ្រាសឯកជននៅក្នុងឧស្សាហកម្ម ដែលកំពុងរីកចម្រើន និងឧស្សាហកម្មនាពេលអនាគត។
លោកបានបន្ដថាកាលពីឆ្នាំមុនប្រទេសចិនបានផ្តល់អនុសាសន៍គម្រោងជាង ៨០០០ ដល់វិនិយោគិនឯកជន ដើម្បីលើកទឹកចិត្តដល់ការវិនិយោគរបស់ពួកគេ ដោយលោកបានកត់សម្គាល់ថាប្រទេសនេះនឹងបង្ហាញគម្រោងសំខាន់ៗមួយចំនួន ដែលនឹងទាក់ទាញទុនឯកជនក្នុងវិស័យរួមមានផ្លូវដែក ថាមពលនុយក្លេអ៊ែរ ការអភិរក្សទឹក ហេដ្ឋារចនាសម្ព័ន្ធវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗនៅឆ្នាំនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
