Event

រកឃើញជើងខ្លាំង ២ ក្រុម ពីមណ្ឌលពោធិ៍សាត់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះ ៤x៤ ទូទាំងប្រទេស រដូវកាលទី ២ត្រៀមបន្តទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ

(ពោធិ៍សាត់)៖​ ផ្តើមរដូវកាលទី ២ ជាមួយការប្រកួតបាល់ទះរយៈពេល ៣ ថ្ងៃ WURKZ Special Volleyball Cup 4×4 2025 បានរកឃើញម្ចាស់ជ័យលាភីលេខ ១ ប្រចាំមណ្ឌលពោធិ៍សាត់ហើយ គឺបានទៅលើ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ក្រោមការចូលរួមឧបត្ថម្ភពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស WURKZ Special Volleyball Cup 4×4 Season 2 បានចាប់ផ្តើមការប្រកួតសប្តាហ៍ដំបូង លើទឹកដីខេត្តពោធិ៍សាត់ នាថ្ងៃទី ០៧-០៩ ខែមីនា កន្លងទៅ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់បងប្អូន និងក្រុមកីឡាបាល់ទះជើងខ្លាំងទាំងអស់។ ក្នុងនោះ ម្ចាស់ជ័យលាភីលេខ ១ បានទៅលើក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១៥ លានរៀល, ជ័យលាភីលេខ ២ បានទៅលើក្លិបបាល់ទះជីកសិករណាណូ​ ទទួលបានប្រាក់រង្វាន់ ៥ លានរៀល​។ ចំណែកជ័យលាភីលេខ ៣ បានទៅលើក្លិបបាល់ទះខ្លាកំណាចកំពង់ឆ្នាំង ទទួលបានប្រាក់រង្វាន់ ២ លានរៀល និង ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីលេខ ៤ រួមទាំងប្រាក់រង្វាន់ ១ លានរៀល។
ក្រុមបាល់ទះដែលទទួលបានជ័យលាភីលេខ ១ និងលេខ ២ នឹងបន្តទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ក្រោយរកឃើញម្ចាស់ពាននៅតាមមណ្ឌល ៤ ទៀត​ ដោយសប្តាហ៍ក្រោយនេះ ដំណើរស្វែងរកម្ចាស់ពានតាមភូមិភាគនៅមណ្ឌលទី ២ របស់ WURKZ Special Volleyball Cup 4×4 Season 2 នឹងមានវត្តមាននៅលើតារាងបាល់ទះ ១០ មករា ខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ៧:៣០ ព្រឹកតទៅ។
វើក ជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម!
វើក បង្កើនថាមពលឥតឈប់ឈរ!

Most Popular

To Top