កីឡា

សិក្ខាកាមទំាង ៣០នាក់ ប្រឡប់បញ្ចប់វគ្គ បណ្តុះបណ្តាល គ្រូបង្វឹកកីឡាកាយវប្បកម្ម ថ្នាក់មូលដ្ឋានជំនាន់ទី៣

ភ្នំពេញ ៖ ក្រោយពីបញ្ចប់ការ សិក្សាវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ថ្នាក់មូលដ្ឋានជំនាន់ទី៣ អស់រយៈពេល ៣៥ ថ្ងៃនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ សហព័ន្ធកីឡា កាយវបក្បកម្ម និង លំហាត់ប្រាណកម្ពុជា តម្រូវឲ្យ សិក្ខាកាមទំាង ៣០នាក់ចូលរួមវគ្គ ត្រូវតែប្រឡងបញ្ចប់ ជាផ្លូវការនៅក្លិប រ៉ាវី អេមី ជឹម លើផ្សារសំណង់១២ (ផ្សារទំនើបជីបម៉ុង) ផ្លូវ២៦៥ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោកស្រី អេមី ជាអគ្គលេខាធិការ សហព័ន្ធកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ថ្នាក់មូលដ្ឋានជំនាន់ទី៣ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ។ ការសិក្សាអស់រយៈពេល ៣៥ ថ្ងៃ ពិតជាមានសារ សំខាន់ ក្នុងការពង្រឹងនិងពង្រីក នូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡា កាយវប្បកម្ម នៅព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបាននូវ លទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចលើឆាកអន្តរជាតិ នាពេលខាងមុខជាបន្តបន្តាប់ ។

លោកស្រីអគ្គលេខាធិការ បានបន្តថា ក្នុងវគ្គនេះ សហព័ន្ធកីឡា កាយវបក្បកម្ម និងលំហាត់ប្រាណកម្ពុជា បានអញ្ជើញអ្នកជំនាញ ផ្នែកសារធាតុហាមឃាត់ ក្នុងកីឡា (Doping) មកពីទីភ្នាក់ងារកម្ពុជា ប្រឆាំងនឹងដូប៉ា (CADA) ដែលជាមន្រ្តី គ្រូបង្វឹក និងកីឡាករ-កីឡាការិនី កាយវប្បកម្មប្រហែល៣០ នាក់ យើង ដើម្បីយល់កាន់តែច្បាស់ ពីសារធាតុហាម ឃាត់ក្នុងកីឡា (Doping) ពីផលប៉ះពាល់ នៃប្រើប្រាស់សារធាតុ Doping ទំាងនេះ ។

ការសិក្សាលើកនេះ សម្រាប់សហព័ន្ធជាលើកដំបូង ដូច្នេះសិក្ខាកាមនឹងយល់ កាន់តែច្បាស់បន្ថែមទៀត ដើម្បីឲ្យពួកគាត់ជៀសវាងការប្រើប្រាស់ សារធាតុ ត្រូវហាមឃាត់ ពីព្រោះប្រភេទ កាយវប្បកម្មធ្លាប់ជួបផល ពិបាកជាច្រើននៃសារធាតុនេះ។ លោកស្រីសង្ឃឹមថា ក្រោយពីបានសិក្សាលើកនេះទំាងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីកាយវប្បកម្មអាចជៀស ផុសពីសារធាតុទំាងនេះ និងយកចំណេះដឹងទំាងនេះ ទៅផ្សព្វផ្សាយដល់ក្លឹប កីឡាកីឡាកាយវប្បកម្ម ជាក់ជាមិនខាន់ឡើយ ៕

Most Popular

To Top