កីឡា

ម៉ាឡេស៊ីកោះហៅខ្សែបម្រើជើងចាស់លេងនៅ La Liga របស់អេស្ប៉ាញសម្រាប់វគ្គជម្រុះ Asian Cup 2027

VN Express

ម៉ាឡេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ម៉ាឡេស៊ីដែលជាក្រុមគូប្រជែងដ៏ធំបំផុតរបស់វៀតណាមក្នុងវគ្គជម្រុះចុងក្រោយនៃពានរង្វាន់ Asian Cup 2027 បានប្រកាសក្រុមរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ដោយមានខ្សែបម្រើកណ្តាលអាយុ ៣៩ ឆ្នាំ កីឡាករ Natxo Insa លេចចេញជាការដាក់បញ្ចូលដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។

កីឡាករ Natxo Insa កើតនៅឆ្នាំ១៩៨៦ ប្រទេសអេស្ប៉ាញ លោកបានបង្កើតជំនាញបាល់ទាត់របស់លោកនៅសាលា Valencia ។ លោកបានលេង ២០ ប្រកួត La Liga សម្រាប់ Valencia (២០០៦-២០០៧), Villarreal (២០១០-២០១១) និង Celta Vigo (២០១២-២០១៣) ។ អាជីពរបស់លោកភាគច្រើនត្រូវបានចំណាយនៅ Segunda Division ជាកម្រិតទី២នៃបាល់ទាត់អេស្ប៉ាញ ជាកន្លែងដែលលោកបានបង្ហាញខ្លួន ២៤៤ សម្រាប់ក្រុមរួមទាំង Valencia B, Villarreal B, Celta Vigo, Real Zaragoza, AD Alcorcon និង Levante ។

ក្នុងរដូវកាល ២០១៣-២០១៤ លោកបានលេងរយៈពេលខ្លីនៅប្រទេសទួរគីជាមួយ Antalyaspor មុនពេលផ្លាស់ទៅក្លឹបកំពូលរបស់ប្រទេសម៉ាឡេស៊ី Johor Darul Ta’zim (JDT) ក្នុងឆ្នាំ ២០១៧។ កីឡាករ Insa មានសិទ្ធិទទួលបានសញ្ជាតិម៉ាឡេស៊ី តាមរយៈជីដូនដែលកើតជាជនជាតិម៉ាឡេស៊ី។ លោកបានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមជម្រើសជាតិរបស់លោកកាលខែមីនា ឆ្នាំ ២០១៨ នៃការប្រកួតមិត្តភាព ២-២ ជាមួយម៉ុងហ្គោលី ប៉ុន្តែនៅពេលនោះ គ្រូបង្វឹក Tan Cheng Hoe មិនបានបញ្ចូលកីឡាកររូបនេះក្នុងផែនការអនាគតទេ។

ការកោះហៅជាលើកទី២របស់គាត់បានធ្វើឡើងកាលខែមិថុនា ឆ្នាំ២០២៣ សម្រាប់ការប្រកួត Asian Cup 2023 ក្រោមការដឹកនាំរបស់គ្រូបង្វឹក Kim Pan-gon ប៉ុន្តែបន្ទាប់ពីការសម្តែងដ៏ខកចិត្តក្នុងការចាញ់ ០-1 ក្រោមស្នាដៃក្រុម Bahrain លោកបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រម៉ាឡេស៊ី។ ការកោះហៅរបស់គាត់ឡើងវិញដោយគ្រូបង្វឹកថ្មី Peter Cklamovski បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីមានការភ្ញាក់ផ្អើល៕

Most Popular

To Top