(សៀមរាប)៖ មិនចាញ់សប្តាហ៍ទី ១ ឡើយ ក្រោយការប្រកួតបាល់ទះយ៉ាងស្វិតស្វាញរយៈពេល ៣ ថ្ងៃ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះ WURKZ Special Volleyball Cup 4×4 Season 2 បានរកឃើញម្ចាស់ជើងឯកប្រចាំមណ្ឌលសៀមរាបហើយ គឺបានទៅលើ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ជាមួយនឹងការឧបត្ថម្ភមិនសំចៃដៃពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស WURKZ Special Volleyball Cup 4×4 2025 បានបន្តដំណើរប្រកួតនាសប្តាហ៍ទី ២ លើទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី ១៤-១៥-១៦ ខែមីនា កន្លងទៅ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូន និងអ្នកស្នេហាវិស័យបាល់ទះទាំងអស់។ ជាលទ្ធផល ម្ចាស់ជើងឯកប្រចាំមណ្ឌលសៀមរាប បានទៅលើក្លិបស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១៥ លានរៀល, ម្ចាស់ជើងឯករង បានទៅលើក្លិបបាល់ទះសូត្រនិគមក្លិប ទទួលបានប្រាក់រង្វាន់ ៥ លានរៀល។ ចំណែកចំណាត់ថ្នាក់លេខ ៣ បានទៅលើក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ទទួលបានប្រាក់រង្វាន់ ២ លានរៀល និងក្លិបបាល់ទះ ១៦៩ ទទួលបានចំណាត់ថ្នាក់លេខ ៤ រួមទាំងប្រាក់រង្វាន់ ១ លានរៀល។
សម្រាប់ជ័យលាភីលេខ ១ និងលេខ ២ នឹងត្រូវបន្តទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ បន្ទាប់ពីការប្រកួតជម្រុះរកម្ចាស់ជ័យលាភីនៅតាមមណ្ឌល ៣ ទៀត ដោយសប្តាហ៍ក្រោយ WURKZ Special Volleyball Cup 4×4 Season 2 នឹងមានវត្តមាននៅទីតាំង តារាងបាល់ទះអប់រំកាយនិងកីឡា ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី ២១-២២-២៣ ខែមីនា វេលាម៉ោង ៧:៣០ ព្រឹកតទៅ។
វើក ជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម!
វើក បង្កើនថាមពលឥតឈប់ឈរ!





