ឥណ្ឌូណេស៊ី ៖ កីឡាករ និង មន្ត្រីក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីជឿថា ពួកគេមានឱកាសខ្លាំង ក្នុងការយកឈ្នះក្រុមបាល់ទាត់ ជម្រើសជាតិអូស្ត្រាលី ក្នុងជំនួបសប្តាហ៍នេះ នៃការប្រកួតជម្រុះព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់កម្រិតពិភពលោក ឆ្នាំ២០២៦ “World Cup 2026” ជុំទី៣ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
ក្រោយពីប្រកួតបាន ៦ ប្រកួត ឥណ្ឌូណេស៊ីឈរនៅលេខ ៣ ក្នុងពូល C ដោយមាន ៦ ពិន្ទុតាមពីក្រោយក្រុមលេខ ២ អូស្ត្រាលីតែមួយពិន្ទុ។ ការទទួលជ័យជម្នះនៅកីឡដ្ឋាន Allianz ក្នុងទីក្រុង ស៊ីដនី នៅថ្ងៃទី ២០ ខែមីនា នឹងធ្វើឲ្យពួកគេវ៉ាដាច់ក្រុម Socceroos ហើយឈានទៅវគ្គជម្រុះ ដោយផ្ទាល់សម្រាប់ការ ប្រកួតបាល់ទាត់ពិភពលោក ។
ឥណ្ឌូណេស៊ីបានយកឈ្នះអូស្ត្រាលីលើកចុងក្រោយកាលខែសីហា ឆ្នាំ១៩៨១ ដោយឈ្នះលទ្ធផល ១-០ ការប្រកួតជម្រុះ World Cup។ ចាប់តាំងពីពេលនោះមក ពួកគេចាញ់ ៨ ដង និងស្មើ២ដង។ លើកចុងក្រោយ ឥណ្ឌូណេស៊ីបានស៊ុតបញ្ចូលទីជាមួយអូស្ត្រាលី នៅខែតុលាឆ្នាំ ១៩៨៤ ក្នុងអំឡុងពេលចាញ់ ២-១ នៅ Merlion Cup ។
ខ្សែបម្រើ Thom Haye បាននិយាយនៅលើផតឃែស្ថ The Haye Way បាននិយាយថា ក្រុមមិនមែនធ្វើដំណើរ ទៅប្រទេសអូស្ត្រាលី ដើម្បីទទួលលទ្ធផលស្មើនោះទេ ប៉ុន្តែដើម្បីឈ្នះ ។ លោកក៏បានកំណត់គោលដៅ នៃការយកឈ្នះលើក្រុមបារ៉ែននៅផ្ទះនៅថ្ងៃទី ២៥ ខែមីនាដើម្បីទទួលបានពិន្ទុសំខាន់ៗចំនួន ៦ ។
លោកHaye បានពិពណ៌នាថា ការប្រកួតជើងទីមួយរវាងឥណ្ឌូនេស៊ី និងអូស្ត្រាលី បានបញ្ចប់ក្នុងលទ្ធផលស្មើនៅកីឡដ្ឋាន Gelora Bung Karno នាខែកញ្ញា ឆ្នាំ ២០២៤ ។ វាជាការប្រកួតដ៏ស្វិតស្វាញ និងមានតុល្យភាពបំផុតនៅក្នុងពូល C ដោយមានឱកាសច្បាស់លាស់តិចតួច ៕
