ភ្នំពេញ៖ មន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ បានចម្រាញ់ រកបានក្រុមកីឡាករ -កីឡាការិនី វ័យក្មេងឆ្នើមរបស់ខ្លួនដើម្បីត្រៀមខ្លួមចូលរួមការរប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិទូទំាងប្រទេសឆ្នាំ២០២៥ បន្ទាប់ពីមន្ទីរអប់រំបានចំណាយពេល ៧ ថ្ងៃប្រព្រឹត្តចាប់ពីថ្ងៃទី១៣ ដល់១៩ ខែមីនា ឆ្នាំ២០២៥ ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាជើងឯករាជធានីភ្នំពេញឆ្នាំសិក្សា ២០២៤-២០២៥ រៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ។

លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ក្នុងឱកាសពិធីបិទការប្រកួតកីឡា សិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំ២០២៥ លើក ៧ ប្រភេទកីឡានៅវិទ្យាល័យ ឥន្ទ្រទេវី ដើម្បីចម្រាញ់រកក្រុម កីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមការប្រកួតកីឡាសិស្ស បឋមសិក្សាជ្រើសរើសជើងឯកទូទំាង ប្រទេស នាខែមីនាខាងមុខនេះ ។

លោក អ៊ុក ចន្ថា បានមានប្រសាសន៍ថា លោកសូមថ្លែងអំណរគុណ និង កោតសរសើរដោយស្មោះ ចំពោះប្រតិភូដឹកនាំក្រុមកីឡា ដែលបានខិតខំបង្កើតក្រុម ដើម្បីចូលរួមប្រកួតជើងឯកនាពេលនេះ ជាកាយវិការនិងការចូលរួមដោយស្មោះ ក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡា នៅរាជធានីភ្នំពេញ តាមគោល នយោបាយ របស់រាជរដ្ឋាភិបាលបានចែងថា មនុស្សម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត និង ជំរុញដល់កុមារា-កុមារីឲ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទ ដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយនូវអំពើឧបាយមុខដែលមានក្នុងសង្គម ។
លោកអនុប្រធានបន្តថា មួយវិញទៀត ការហាត់ និងលេងកីឡាជាកត្តាចាំបាចដែលនាំមកនូវការស្គាល់ យល់គ្នា និងស្រលាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឲ្យសង្គមជាតិយើង មានការឯកភាព និងសាមគ្គីភាព ដ៏រឹងមាំក្នុងការ កសាង និងការពារជាតិ យើងចាប់ពីកុមាភាពតទៅ ។ ហើយដើម្បីចូលរួម អភិវឌ្ឍវិស័យកីឡា ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលកំពុងឈានឆ្ពោះទៅរកកម្រិតមួយ ឲ្យស្របនិងការវិវត្តន៍ និងរីកចម្រើនរបស់ប្រទេស ជាតិ ។ទន្ទឹមគ្នានេះដែរ កម្ពុជាកំពុងត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នា ពេលខាងមុខ និងសូមថ្លែងអំណរគុណ ដល់គណ:កម្មការគ្រប់ផ្នែកដូចជា គណ:កម្មការបច្ចេកទេស ទីលាន សន្តិសុខសណ្តាប់ធ្នាប់ សង្គ្រោះ ដែលបានខិតខំអស់ទាំងកំលាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច ឲ្យទទួលបានលទ្ធផលនាពេលនេះ ។

តាងនាមឲ្យគណ:កម្មការរៀបចំការប្រកួតកីឡាសិស្សមធ្យមសិក្សា ជើងឯករាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២៤-២០២៥ ខ្ញុំសូមជូនរបាយការណ៍ស្តីពីដំណើរការ និងលទ្ធផល ការប្រកួត ចាប់តាំងពីថ្ងៃទី ១១ ខែមីនា រហូតមកដល់ថ្ងៃនេះ។

ប្រភេទកីឡាបាល់ទាត់ ២៩ ក្រុម ក្នុងនោះ យុវនារី ០២ ក្រុម ប្រភេទកីឡាបាល់ទះ ២៨ ក្រុម ក្នុងនោះ យុវនារី ១0 ក្រុមប្រភេទកីឡាបាល់បោះ ២៩ ក្រុម ក្នុងនោះ យុវនារី ១០ ក្រុម ប្រភាទកីឡាអត្តពលកម្ម ៣៤ ក្រុម យុវជន យុវនារីប្រភេទកីឡាប៉េតង់ ១០ ក្រុម ០៥ ក្រុម យុវនារី ប្រភេទកីឡាវាយកូនឃ្លី ៨ ក្រុម យុវជន ប្រភេទកីឡាវាយសី ៨ ក្រុម ០២ ក្រុម យុវនារី ដែលមានប្រិភូដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន ២១០១ នាក់ នារី ៤៩៨ នាក់ ។

ចំពោះទីលានប្រកួតរៀបចំនៅ៖ បាល់ទាត់ គឺប្រកួតនៅ វិទ្យាល័យ បឹងត្របែក និងវិទ្យាល័យជាស៊ីមបឹងកេងកង បាល់ទះ គឺប្រកួតនៅ វិទ្យាល័យជាស៊ីមសាមគ្គី និងវិទ្យាល័យវត្តកោះ បាល់បោះ គឺប្រកួតនៅ វិទ្យាល័យវត្តកោះ និងវិទ្យាល័យព្រះយុគន្ធរ អត្តពលកម្ម គឺប្រកួតនៅ វិទ្យាល័យជាស៊ីមបឹងកេងកង វាយកូនឃ្លីលើតុ និងប៉េតង់ គឺប្រកួតនៅ វិទ្យាល័យជាស៊ីមសាមគ្គី និងវាយសី គឺប្រកួតនៅ ស្នាក់ការ ស ស យ ក (ជ្រោយចង្វារ)៕
