កីឡា

Ruben Amorim សម្រេចនឹងមិនទុក Rashford ឡើយប៉ុន្តែក្នុងតម្លៃខ្លួនថ្លៃបំផុតមួយ

afp

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាលោកគ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD គឺលោក Ruben Amorim ត្រូវបានគេជឿជាក់ថានឹងមិនរក្សាទុកកីឡាករខ្សែប្រយុទ្ធ Marcus Rashford ឡើយ។

យ៉ាងណាក្តីគ្រូបង្វឹករូបនេះនឹងមិនលក់កីឡាកររូបនេះក្នុងតម្លៃខ្លួនថោកឡើយក្នុងឳកាសដែលកីឡាករកំពុងបញ្ចេញស្នាដៃបានយ៉ាងល្អជាមួយនឹងក្លឹប Aston Villa ក្នុងនាមជាកីឡាករខ្ចីជើងបែបនេះ។

កាលពិខែមករាក្លឹបបានសម្រេចចិត្តផ្ទេរ Rashford ចេញទៅក្លឹប Aston Villa ក្នុងនាមជាកីឡាករខ្ចីជើងទើបធ្វើឲ្យកីឡាករមានពេលវេលាគ្រប់គ្រាន់ក្នុងការបង្ហាញសមត្ថភាពឡើងវិញ។

បច្ចុប្បន្នកីឡាកររូបនេះបានដើរតួយ៉ាងសំខាន់សម្រាប់ Aston Villa ដោយអាចរកបានបាល់បញ្ចូលទីនិងជួយមិត្តរួមក្លឹបទាំងក្នុងក្របខណ្ឌពានរង្វាន់លីគនិង Champions League ផងដែរដូច្នេះ Man UTD​ កំពុងពិចារណាដាក់តម្លៃខ្លួនកីឡាកររូបនេះដល់ទៅ ៦០លានផោន៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top