កូរ៉េខាងត្បូង ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung Electronics បាននិយាយនៅថ្ងៃអង្គារនេះថា សហនាយកប្រតិបត្តិរបស់ខ្លួនគឺលោក Han Jong-hee បានស្លាប់ដោយសារគាំងបេះដូង ក្នុងវ័យ ៦៣ឆ្នាំ។
លោក Han ទទួលបន្ទុកផ្នែកគ្រឿងអេឡិចត្រូនិក និងឧបករណ៍ចល័តរបស់ Samsung ខណៈសហសហនាយកប្រតិបត្តិក្រុមហ៊ុនលោក Jun Young-hyun គ្រប់គ្រងអាជីវកម្មបន្ទះឈីបរបស់ក្រុមហ៊ុនធំបំផុតរបស់កូរ៉េខាងត្បូង។
អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា លោក Han បានទទួលមរណភាព នៅមន្ទីរពេទ្យនៅថ្ងៃអង្គារនេះ ខណៈលោកកំពុងសម្រាក ព្យាបាលដោយជំងឺគាំងបេះដូង ហើយអ្នកស្នងតំណែងមិនទាន់ ត្រូវបានសម្រេចចិត្តនៅឡើយទេ។
ក្រុមហ៊ុនកូរ៉េខាងត្បូងបានទទួលរង ពីប្រាក់ចំណូលទាប និងការធ្លាក់ចុះនៃតម្លៃភាគហ៊ុននៅក្នុងត្រីមាសថ្មីៗនេះ បន្ទាប់ពីបានធ្លាក់ចុះពីគូប្រជែង ក្នុងការផលិតបន្ទះឈីបអង្គចងចាំកម្រិតខ្ពស់ និងការផលិតបន្ទះឈីប កិច្ចសន្យាទទួលបាននូវតម្រូវការខ្លាំងពីគម្រោង AI ។ Samsung ក៏បានប្រគល់មកុដទីផ្សារស្មាតហ្វូន របស់ខ្លួនទៅឱ្យ Apple ។
លោក Han បានចូលរួមជាមួយ Samsung Electronics ជិត ៤០ ឆ្នាំមុនបានសាងអាជីពរបស់លោកក្នុងអាជីវកម្មទូរទស្សន៍។ លោកបានក្លាយជាអនុប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics ក្នុងឆ្នាំ ២០២២ ហើយលោក Han ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលម្នាក់របស់ក្រុមហ៊ុនផងដែរ។
លោកបានធ្វើជាប្រធានកិច្ចប្រជុំម្ចាស់ភាគ ហ៊ុនរបស់ក្រុមហ៊ុន Samsung កាលពីសប្តាហ៍មុន ដែលជាកន្លែងដែលគាត់ និងនាយកប្រតិបត្តិផ្សេងទៀតត្រូវបាន ម្ចាស់ភាគហ៊ុនពេញចិត្ត បន្ទាប់ពីការបរាជ័យ របស់ក្រុមហ៊ុនក្នុងការជំរុញ ការរីកចំរើននៃបញ្ញាសិប្បនិម្មិតបានធ្វើឲ្យវាក្លាយជាភាគហ៊ុនបច្ចេកវិទ្យា ដ៏អាក្រក់បំផុតមួយកាលពីឆ្នាំមុន៕
